Al-Hadid 57:10

Compare 2 Khmer translations

وَمَا لَكُمْ أَلَّا تُنْفِقُوا فِي سَبِيلِ اللَّهِ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۚ لَا يَسْتَوِي مِنْكُمْ مَنْ أَنْفَقَ مِنْ قَبْلِ الْفَتْحِ وَقَاتَلَ ۚ أُولَٰئِكَ أَعْظَمُ دَرَجَةً مِنَ الَّذِينَ أَنْفَقُوا مِنْ بَعْدُ وَقَاتَلُوا ۚ وَكُلًّا وَعَدَ اللَّهُ الْحُسْنَىٰ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ

القرآن الكريم

DragHold to move · × to hide

ហើយតើមានអ្វីដែលរារាំងពួកអ្នកមិនឱ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ ខណៈដែលមរតកនៃមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះនោះ? មិនស្មើគ្នាឡើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) អ្នកដែលបានបរិច្ចាគនិងបានប្រយុទ្ធមុនពេលរំដោះ(ទឹកដីម៉ាក្កះ) ហើយនិងអ្នកដែលបានបរិច្ចាគ និងបានប្រយុទ្ធបន្ទាប់ពីរំដោះ អ្នកទាំងនោះ មានឋានៈធំធេងជាងអ្នកដែលបានបរិច្ចាគ និងបានប្រយុទ្ធក្រោយពេលរំដោះ។ ហើយរាល់ក្រុមទាំងពីរ អល់ឡោះបានសន្យាផ្តល់នូវប្រការល្អ(ឋានសួគ៌)។ ហើយអល់ឡោះមហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។

Rowwad Translation Center

តើហេតុអ្វីបានជាពួកអ្នកមិនចំណាយនូវទ្រព្យសម្បត្ដិក្នុង មាគ៌ារបស់អល់ឡោះ ខណៈដែលមរតកមេឃជាច្រើនជាន់និងផែនដី ជាកម្មសិទ្ធិរបស់អល់ឡោះនោះ? មិនស្មើគ្នាទេអ្នកដែលបានចំណាយ ទ្រព្យសម្បត្ដិ និងបានធ្វើសង្គ្រាមមុននឹងរំដោះទីក្រុងម៉ាក្កះក្នុង ចំណោមពួកអ្នក។ អ្នកទាំងនោះហើយគឺជាអ្នកដែលទទួលបានឋានៈ ខ្ពង់ខ្ពស់ជាងបណ្ដាអ្នកដែលបានចំណាយទ្រព្យសម្បត្ដិ និងធ្វើសង្គ្រាម ក្រោយពីរំដោះទីក្រុងម៉ាក្កះ។ ហើយអល់ឡោះបានសន្យាឱ្យពួកគេ ទាំងពីរក្រុមនូវការតបស្នងដ៏ល្អប្រពៃ(ឋានសួគ៌)។ ហើយអល់ឡោះ ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

Islamic Community Development Association