តើមិនទាន់ដល់ពេលទៀតឬសម្រាប់បណ្តាអ្នកដែលមានជំនឿដែលចិត្តរបស់ពួកគេទន់ភ្លន់ចំពោះការរំឭកទៅចំពោះអល់ឡោះ និងចំពោះសេចក្តីពិត(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមក? ហើយកុំឱ្យពួកគេដូចទៅនឹងពួកដែលគេបានប្រទានគម្ពីរឲ្យកាលពីមុន(ពួកយូដានិងគ្រឹស្ទាន)ដោយពេលវេលាដ៏យូរអង្វែងបានអូសបន្លាយលើពួកគេធ្វើឱ្យចិត្តរបស់ពួកគេប្រែជារឹងរូស។ ហើយភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស។
Al-Hadid 57:16
Compare 2 Khmer translations
أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَنْ تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِنْهُمْ فَاسِقُونَ
DragHold to move · × to hide
តើមិនទាន់ដល់ពេលសម្រាប់បណ្ដាអ្នកដែលមានជំនឿ ដែលចិត្ដរបស់ពួកគេទោរទន់តាមការរំលឹករបស់អល់ឡោះ និង តាមអ្វីដែលបានបញ្ចុះដោយការពិត(គម្ពីរគួរអាន)ទេឬ? ហើយ កុំឱ្យពួកគេធ្វើដូចពួក(យ៉ាហ៊ូទី និងណាសរ៉នី)ដែលត្រូវបានគេ ផ្ដល់គម្ពីរឱ្យកាលពីមុនឱ្យសោះ ហើយពេលវេលាបានកន្លងផុត ពីពួកគេយ៉ាងយូរ និងចិត្ដរបស់ពួកគេបានប្រែជារឹងរូស។ ហើយ ពួកគេភាគច្រើនគឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ។