Al-Hadid 57:25

Compare 2 Khmer translations

لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنْزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ ۖ وَأَنْزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَنْ يَنْصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ

القرآن الكريم

DragHold to move · × to hide

ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារទាំងឡាយរបស់យើងដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់។ ហើយយើងបានបញ្ចុះមកជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្តិធម៌ដើម្បីឱ្យមនុស្សលោកមានទំនាក់ទំនងគ្នាដោយយុត្តិធម៌។ ហើយយើងបានបញ្ចុះដែកដែលវាមានភាពរឹងមាំបំផុត និងផ្តល់ជាប្រយោជន៍ជាច្រើនផងដែរសម្រាប់មនុស្ស។ ហើយនិងដើម្បីឱ្យអល់ឡោះដឹងថា តើជនណាដែលជួយដល់ទ្រង់ និងអ្នកនាំសារទាំងឡាយរបស់ទ្រង់ដោយកំបាំង។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្លាំងក្លា មហាខ្លាំងពូកែ។

Rowwad Translation Center

ជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់ យើងជាមួយនឹងភស្ដុតាងៗយ៉ាងច្បាស់លាស់ ហើយយើងបានបញ្ចុះជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្ដិធម៌ ដើម្បីឱ្យមនុស្សលោក ទំនាក់ទំនងគ្នាដោយយុត្ដិធម៌។ ហើយយើងបានបង្កើតឱ្យមានដែក ដែលរឹងបំផុត និងជាប្រយោជន៍យ៉ាងច្រើនដល់មនុស្សលោក។ ហើយដើម្បីអល់ឡោះដឹងថា អ្នកណាម្នាក់ដែលជួយទ្រង់និងបណ្ដា អ្នកនាំសាររបស់ទ្រង់ដោយអាថ៌កំបាំង។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។

Islamic Community Development Association