អ្នកនឹងមិនជួបប្រទះនោះឡើយនូវក្រុមមួយដែលមានជំនឿលើអល់ឡោះនិងថ្ងៃបរលោកដែលស្រឡាញ់ពេញចិត្តពួកដែលប្រឆាំងនឹងអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់នោះ ទោះបីជាអ្នកទាំងនោះជាឪពុករបស់ពួកគេ ឬជាកូនរបស់ពួកគេ ឬជាបងប្អូនរបស់ពួកគេ ឬជាសាច់ញាតិរបស់ពួកគេក៏ដោយ។ អ្នកទាំងនោះហើយជាអ្នកដែលអល់ឡោះបានពង្រឹងនូវសេចក្តីជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេ និងធ្វើឱ្យពួកគេកាន់តែមានភាពរឹងមាំថែមទៀតតាមរយៈជំនួយពីទ្រង់។ ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ អល់ឡោះទ្រង់ពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តទ្រង់វិញដែរ។ អ្នកទាំងនោះហើយ គឺជាក្រុមរបស់អល់ឡោះ។ តើពុំមែនទេឬ ពិតប្រាកដណាស់ ក្រុមរបស់អល់ឡោះនោះ ពួកគេគឺជាអ្នកដែលទទួលជោគជ័យ។
Al-Mujadilah 58:22
Compare 2 Khmer translations
لَا تَجِدُ قَوْمًا يُؤْمِنُونَ بِاللَّهِ وَالْيَوْمِ الْآخِرِ يُوَادُّونَ مَنْ حَادَّ اللَّهَ وَرَسُولَهُ وَلَوْ كَانُوا آبَاءَهُمْ أَوْ أَبْنَاءَهُمْ أَوْ إِخْوَانَهُمْ أَوْ عَشِيرَتَهُمْ ۚ أُولَٰئِكَ كَتَبَ فِي قُلُوبِهِمُ الْإِيمَانَ وَأَيَّدَهُمْ بِرُوحٍ مِنْهُ ۖ وَيُدْخِلُهُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا ۚ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ أُولَٰئِكَ حِزْبُ اللَّهِ ۚ أَلَا إِنَّ حِزْبَ اللَّهِ هُمُ الْمُفْلِحُونَ
DragHold to move · × to hide
អ្នក(មូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើ អល់ឡោះនិងថ្ងៃបរលោក អាណិតស្រឡាញ់ពួកដែលប្រឆាំងនឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកគេជាឪពុក របស់ពួកគេ ឬកូនចៅរបស់ពួកគេ ឬបងប្អូនរបស់ពួកគេ ឬក៏ពូជពង្ស របស់ពួកគេក៏ដោយ។ ពួកទាំងនោះហើយដែលទ្រង់បានចារទុកនូវ ភាពមានជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេ ហើយទ្រង់បានធ្វើឱ្យពួក គេមានភាពរឹងមាំកាន់តែខ្លាំងដោយមានជំនួយពីទ្រង់។ ហើយទ្រង់ នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោម វា ដោយពួកគេនៅក្នុងនោះជាអមតៈ។ អល់ឡោះបានយល់ព្រម ចំពោះពួកគេ។ ហើយពួកគេក៏បានយល់ព្រមចំពោះទ្រង់វិញដែរ។ អ្នកទាំងនោះគឺជាក្រុមរបស់អល់ឡោះ។ ចូរដឹងថាៈ ពិតប្រាកដ ណាស់ ក្រុមរបស់អល់ឡោះគឺជាអ្នកដែលទទួលបានជ័យជំនះ។