ហើយជនណាដែលគ្មាន(ទាសីដោះលែង) គឺគេត្រូវបួសចំនួនពីរខែបន្តបន្ទាប់គ្នាមុនពេលដែលពួកគេចង់រួមដំណេកជាមួយគ្នា។ តែជនណាដែលគ្មានសមត្ថភាព គឺគេត្រូវផ្តល់អាហារដល់ជនក្រីក្រចំនួនហុកសិបនាក់។ នោះគឺដើម្បីឱ្យពួកអ្នកមានជំនឿចំពោះអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយជាព្រំដែនច្បាប់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលប្រឆាំងនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។
Al-Mujadilah 58:4
Compare 2 Khmer translations
فَمَنْ لَمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِنْ قَبْلِ أَنْ يَتَمَاسَّا ۖ فَمَنْ لَمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًا ۚ ذَٰلِكَ لِتُؤْمِنُوا بِاللَّهِ وَرَسُولِهِ ۚ وَتِلْكَ حُدُودُ اللَّهِ ۗ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ
DragHold to move · × to hide
រីឯអ្នកណាដែលគ្មានខ្ញុំបម្រើសម្រាប់ដោះលែងទេនោះ គឺ ត្រូវឱ្យគេបួសចំនួនពីរខែជាប់ៗគ្នា មុននឹងប៉ះពាល់(រួមរ័ក)គ្នាវិញ។ ហើយបើអ្នកណាគ្មានលទ្ធភាពបួសទេនោះ គឺត្រូវឱ្យគេផ្ដល់ចំណី អាហារដល់អ្នកក្រីក្រចំនួនហុកសិបនាក់។ ធ្វើដូច្នោះ ដើម្បីឱ្យពួក អ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយគឺជា ការកំណត់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលគ្មានជំនឿគឺ ទារុណកម្មដ៏ឈឺចាប់។