តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានឃើញទេឬចំពោះពួក(យូដា)ដែលត្រូវបានគេហាមឃាត់មិនឲ្យខ្សឹបខ្សៀវគ្នា ក្រោយមក ពួកគេបែរជាត្រឡប់ទៅរកអ្វីដែលគេបានហាមឃាត់នោះទៅវិញ ហើយពួកគេបានខ្សឹបខ្សៀវគ្នាពីប្រការដែលនាំឲ្យមានបាប ភាពជាសត្រូវ និងការប្រឆាំងនឹងអ្នកនាំសារ។ ហើយនៅពេលពួកគេមកជួបអ្នក ពួកគេស្វាគមន៍អ្នកនឹងពាក្យដែលអល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេបាននិយាយគ្នាថា៖ ហេតុអ្វីបានជាអល់ឡោះទ្រង់មិនដាក់ទណ្ឌកម្មពួកយើងចំពោះអ្វីដែលពួកយើងនិយាយ? គ្រប់គ្រាន់ហើយសម្រាប់ពួកគេនូវនរកជើហាន់ណាំដែលពួកគេត្រូវចូលនោះ។ ពិតណាស់ វាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
Al-Mujadilah 58:8
Compare 2 Khmer translations
أَلَمْ تَرَ إِلَى الَّذِينَ نُهُوا عَنِ النَّجْوَىٰ ثُمَّ يَعُودُونَ لِمَا نُهُوا عَنْهُ وَيَتَنَاجَوْنَ بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَإِذَا جَاءُوكَ حَيَّوْكَ بِمَا لَمْ يُحَيِّكَ بِهِ اللَّهُ وَيَقُولُونَ فِي أَنْفُسِهِمْ لَوْلَا يُعَذِّبُنَا اللَّهُ بِمَا نَقُولُ ۚ حَسْبُهُمْ جَهَنَّمُ يَصْلَوْنَهَا ۖ فَبِئْسَ الْمَصِيرُ
DragHold to move · × to hide
តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(យ៉ាហ៊ូទី)ដែលត្រូវ បានគេហាមឃាត់អំពីការពិភាក្សាគ្នាដោយស្ងាត់ៗ បន្ទាប់មកពួកគេ ត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលពួកគេត្រូវបានគេហាមឃាត់វាទៀត ថែមទាំងពួកគេពិភាក្សាគ្នាដោយស្ងាត់ៗនូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង នឹងអ្នកនាំសារ(មូហាំម៉ាត់)ទេឬ? ហើយនៅពេលដែលពួកគេបាន មកជួបអ្នក ពួកគេបានស្វាគមន៍(ឱ្យសាឡាម)អ្នកនូវអ្វីដែល អល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេនិយាយ ខ្លួនឯងថាៈ ហេតុអ្វីបានជាអល់ឡោះមិនដាក់ទណ្ឌកម្មពួកយើងនូវ អ្វីដែលពួកយើងនិយាយ(ចំពោះមូហាំម៉ាត់)នោះ? គ្រប់គ្រាន់ សម្រាប់ពួកគេគឺនរកជើហាន់ណាំដែលពួកគេត្រូវដុតនៅក្នុងវា ហើយជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។