ជាការពិតណាស់ ព្យាការីអ៊ីព្រហ៊ីម និងអ្នកដែលនៅជាមួយគាត់ គឺជាគំរូដ៏ល្អសម្រាប់ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ) ខណៈពេលដែលពួកគេបានពោលទៅកាន់ក្រុមរបស់ពួកគេថា៖ ពិតប្រាកដណាស់ ពួកយើងមិនពាក់ព័ន្ធនឹងពួកអ្នក និងអ្វីដែលពួកអ្នកគោរពសក្ការៈផេ្សងពីអល់ឡោះឡើយ ដោយពួកយើងប្រឆាំងនឹងពួកអ្នក។ ហើយវាបង្ហាញឱ្យឃើញថា រវាងពួកយើងនិងពួកអ្នក គឺជាសត្រូវនឹងគ្នា និងស្អប់ខ្ពើមគ្នាជាដរាប រហូតទាល់តែពួកអ្នកមានជំនឿលើអល់ឡោះជាម្ចាស់តែមួយគត់ លើកលែងតែពាក្យសម្ដីរបស់ព្យាការីអ៊ីព្រហ៊ីមប៉ុណ្ណោះដែលគាត់បាននិយាយទៅកាន់ឪពុករបស់គាត់ថា៖ ខ្ញុំនឹងសុំការអភ័យទោស(ពីអល់ឡោះ)ដល់អ្នក។ ហើយខ្ញុំមិនមានអំណាចអ្វីអាចការពារអ្នកពី(ទណ្ឌកម្ម)អល់ឡោះបន្តិចណាឡើយ។ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! ចំពោះព្រះអង្គ(តែមួយគត់)ដែលយើងខ្ញុំប្រគល់ការទុកចិត្ដ ទៅកាន់ព្រះអង្គដែលយើងខ្ញុំសារភាពកំហុស ហើយកន្លែងវិលត្រឡប់(របស់យើងខ្ញុំ) គឺទៅកាន់ព្រះអង្គ(តែមួយគត់)។
Al-Mumtahina 60:4
Compare 2 Khmer translations
قَدْ كَانَتْ لَكُمْ أُسْوَةٌ حَسَنَةٌ فِي إِبْرَاهِيمَ وَالَّذِينَ مَعَهُ إِذْ قَالُوا لِقَوْمِهِمْ إِنَّا بُرَآءُ مِنْكُمْ وَمِمَّا تَعْبُدُونَ مِنْ دُونِ اللَّهِ كَفَرْنَا بِكُمْ وَبَدَا بَيْنَنَا وَبَيْنَكُمُ الْعَدَاوَةُ وَالْبَغْضَاءُ أَبَدًا حَتَّىٰ تُؤْمِنُوا بِاللَّهِ وَحْدَهُ إِلَّا قَوْلَ إِبْرَاهِيمَ لِأَبِيهِ لَأَسْتَغْفِرَنَّ لَكَ وَمَا أَمْلِكُ لَكَ مِنَ اللَّهِ مِنْ شَيْءٍ ۖ رَبَّنَا عَلَيْكَ تَوَكَّلْنَا وَإِلَيْكَ أَنَبْنَا وَإِلَيْكَ الْمَصِيرُ
DragHold to move · × to hide
ជាការពិតណាស់ ពួកអ្នកមានអ៊ីព្រហ៊ីមជាគំរូដ៏ល្អម្នាក់ និង បណ្ដាអ្នកដែលរួមជំនឿជាមួយគាត់ នៅពេលដែលពួកគាត់បាន ពោលទៅកាន់ក្រុមរបស់ពួកគាត់ថាៈ ពិតប្រាកដណាស់ ពួកយើង មិនពាក់ព័ន្ធជាមួយពួកអ្នក និងអ្វីដែលពួកអ្នកកំពុងគោរពសក្ការៈ ផេ្សងពីអល់ឡោះឡើយ។ ពួកយើងបានប្រឆាំងនឹងពួកអ្នក ហើយ វាបានស្ដែងឱ្យឃើញថា រវាងពួកយើងនិងពួកអ្នកគឺជាសត្រូវ និង ស្អប់ខ្ពើមគ្នាជាដរាប លុះត្រាតែពួកអ្នកមានជំនឿលើអល់ឡោះតែ មួយគត់ លើកលែងតែពាក្យសំដីរបស់អ៊ីព្រហ៊ីមប៉ុណ្ណោះដែលបាន ពោលទៅកាន់ឪពុករបស់គាត់ថាៈ ខ្ញុំនឹងសុំអភ័យទោសពីអល់ឡោះ ឱ្យអ្នក ព្រោះខ្ញុំគ្មានលទ្ធភាពអ្វីការពារអ្នកពី(ទណ្ឌកម្ម)អល់ឡោះ ឡើយ។ ឱម្ចាស់របស់ពួកយើង. ចំពោះទ្រង់ហើយដែលពួកយើង ប្រគល់ការទុកចិត្ដ ហើយចំពោះទ្រង់ដែលពួកយើងសារភាពទោស កំហុស ហើយចំពោះទ្រង់ក៏ជាកន្លែងវិលត្រឡប់(របស់ពួកយើង) ដែរ(នៅថ្ងៃបរលោក)។