١إِذَا جَاءَكَ الْمُنَافِقُونَ قَالُوا نَشْهَدُ إِنَّكَ لَرَسُولُ اللَّهِ ۗ وَاللَّهُ يَعْلَمُ إِنَّكَ لَرَسُولُهُ وَاللَّهُ يَشْهَدُ إِنَّ الْمُنَافِقِينَ لَكَاذِبُونَ
1នៅពេលដែលពួកពុតត្បុតមកជួបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ពួកគេនិយាយថា៖ ពួកយើងសូមធ្វើសាក្សីថា៖ ពិតប្រាកដណាស់ អ្នកពិតជាអ្នកនាំសាររបស់អល់ឡោះ។ ហើយអល់ឡោះទ្រង់ដឹងហើយថា អ្នកពិតជាអ្នកនាំសាររបស់ទ្រង់នោះ។ ហើយអល់ឡោះទ្រង់ធ្វើសាក្សីថា ពិតប្រាកដណាស់ ពួកពុតត្បុត គឺពិតជាពួកដែលភូតកុហក។
٢اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَنْ سَبِيلِ اللَّهِ ۚ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ
2ពួកគេបានយកការស្បថស្បែរបស់ខ្លួនធ្វើជាខែលបិទបាំង ហើយពួកគេបានរារាំង(មនុស្ស)ពីមាគ៌ារបស់អល់ឡោះ។ ពិតណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្តនោះ គឺអាក្រក់បំផុត។
٣ذَٰلِكَ بِأَنَّهُمْ آمَنُوا ثُمَّ كَفَرُوا فَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ
3នោះគឺដោយសារតែពួកគេមានជំនឿ ក្រោយមក ពួកគេបានប្រឆាំងទៅវិញ។ ដូចេ្នះ គេក៏បានបោះត្រាភ្ជិតទៅលើដួងចិត្ដរបស់ពួកគេ។ ហេតុនេះ ពួកគេមិនយល់អ្វីឡើយ។
٤وَإِذَا رَأَيْتَهُمْ تُعْجِبُكَ أَجْسَامُهُمْ ۖ وَإِنْ يَقُولُوا تَسْمَعْ لِقَوْلِهِمْ ۖ كَأَنَّهُمْ خُشُبٌ مُسَنَّدَةٌ ۖ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ ۚ هُمُ الْعَدُوُّ فَاحْذَرْهُمْ ۚ قَاتَلَهُمُ اللَّهُ ۖ أَنَّىٰ يُؤْفَكُونَ
4ហើយនៅពេលដែលអ្នកឃើញពួកគេ លក្ខណៈខាងក្រៅរបស់ពួកគេធ្វើឱ្យអ្នកមានការចាប់អារម្មណ៍។ ហើយបើសិនជាពួកគេនិយាយ អ្នកនឹងស្តាប់សម្តីរបស់ពួកគេ។ ពួកគេប្រៀបដូចជាកំណាត់ឈើដែលគេផ្អែកចោលប៉ុណ្ណោះ។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយ គឺសំដៅទៅរកពួកគេ។ ពួកគេជាសត្រូវ(យ៉ាងពិតប្រាកដ)។ ដូចនេះ ចូរអ្នកប្រុងប្រយ័ត្នចំពោះពួកគេ។ អល់ឡោះទ្រង់ដាក់បណ្ដាសាពួកគេ។ តើពួកគេត្រូវបានគេបង្វែរចេញយ៉ាងដូចម្តេច?
٥وَإِذَا قِيلَ لَهُمْ تَعَالَوْا يَسْتَغْفِرْ لَكُمْ رَسُولُ اللَّهِ لَوَّوْا رُءُوسَهُمْ وَرَأَيْتَهُمْ يَصُدُّونَ وَهُمْ مُسْتَكْبِرُونَ
5ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថា៖ “ចូរពួកអ្នកនាំគ្នាមក នោះអ្នកនាំសាររបស់អល់ឡោះនឹងសុំការអភ័យទោសដល់ពួកអ្នក” ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ហើយអ្នកនឹងឃើញពួកគេបដិសេធ ទាំងដែលពួកគេ ជាពួកក្រអឺតក្រទម។
٦سَوَاءٌ عَلَيْهِمْ أَسْتَغْفَرْتَ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَنْ يَغْفِرَ اللَّهُ لَهُمْ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ
6វាដូចតែគ្នាទេចំពោះពួកគេ ទោះបីជាអ្នកសុំការអភ័យទោសឱ្យពួកគេ ឬមិនសុំការអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះទ្រង់មិនអភ័យទោសឱ្យពួកគេជាដាច់ខាត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញដល់ក្រុមដែលប្រព្រឹត្តល្មើសឡើយ។
٧هُمُ الَّذِينَ يَقُولُونَ لَا تُنْفِقُوا عَلَىٰ مَنْ عِنْدَ رَسُولِ اللَّهِ حَتَّىٰ يَنْفَضُّوا ۗ وَلِلَّهِ خَزَائِنُ السَّمَاوَاتِ وَالْأَرْضِ وَلَٰكِنَّ الْمُنَافِقِينَ لَا يَفْقَهُونَ
7ពួកគេនេះឯងដែលនិយាយថា៖ ចូរពួកអ្នកកុំបរិច្ចាគឱ្យទៅអ្នកដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញ(ពីគាត់)។ ហើយឃ្លាំង(ទ្រព្យ)នៃមេឃជាច្រើនជាន់ និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ក៏ប៉ុន្តែពួកពុតត្បុតមិនយល់នោះឡើយ។
٨يَقُولُونَ لَئِنْ رَجَعْنَا إِلَى الْمَدِينَةِ لَيُخْرِجَنَّ الْأَعَزُّ مِنْهَا الْأَذَلَّ ۚ وَلِلَّهِ الْعِزَّةُ وَلِرَسُولِهِ وَلِلْمُؤْمِنِينَ وَلَٰكِنَّ الْمُنَافِقِينَ لَا يَعْلَمُونَ
8ពួកគេបាននិយាយថា៖ “ប្រសិនបើពួកយើងត្រលប់ទៅកាន់ក្រុងម៉ាទីណះវិញ នោះអ្នកខ្លាំងនឹងបណ្ដេញពួកអ្នកទន់ខ្សោយចេញពីនោះជាមិនខាន” ខណៈដែលភាពខ្លាំងពូកែ គឺជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ហើយនិងបណ្ដាអ្នកដែលមានជំនឿសោះនោះ។ ក៏ប៉ុន្ដែ ពួកពុតត្បុតមិនដឹងនោះឡើយ។
٩يَا أَيُّهَا الَّذِينَ آمَنُوا لَا تُلْهِكُمْ أَمْوَالُكُمْ وَلَا أَوْلَادُكُمْ عَنْ ذِكْرِ اللَّهِ ۚ وَمَنْ يَفْعَلْ ذَٰلِكَ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
9ឱបណ្ដាអ្នកដែលមានជំនឿ! ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ពួកអ្នករំខានពួកអ្នកពីការរំលឹកចំពោះអល់ឡោះឲ្យសោះ។ ជនណាហើយដែលធ្វើដូច្នោះ ពួកទាំងនោះហើយ គឺជាពួកដែលខាតបង់។
١٠وَأَنْفِقُوا مِنْ مَا رَزَقْنَاكُمْ مِنْ قَبْلِ أَنْ يَأْتِيَ أَحَدَكُمُ الْمَوْتُ فَيَقُولَ رَبِّ لَوْلَا أَخَّرْتَنِي إِلَىٰ أَجَلٍ قَرِيبٍ فَأَصَّدَّقَ وَأَكُنْ مِنَ الصَّالِحِينَ
10ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីអ្វីដែលយើងបានប្រទានជាលាភសក្ការៈដល់ពួកអ្នក មុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ក្នុងចំណោមពួកអ្នក។ ពេលនោះ គេនឹងនិយាយ៖ បពិត្រព្រះជាម្ចាស់! ប្រសិនបើព្រះអង្គពន្យារពេលឱ្យខ្ញុំបន្ដិចទៀត ប្រាកដជាខ្ញុំនឹងធ្វើការបរិច្ចាគ ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងទង្វើកុសលជាមិនខាន។
١١وَلَنْ يُؤَخِّرَ اللَّهُ نَفْسًا إِذَا جَاءَ أَجَلُهَا ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
11ហើយអល់ឡោះទ្រង់មិនពន្យារពេលឱ្យបុគ្គលណាម្នាក់ជាដាច់ខាតនៅពេលណាដែលកាលកំណត់នៃអាយុជីវិតរបស់គេបានមកដល់ហើយនោះ។ ហើយអល់ឡោះមហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។