ពួកដែលគ្មានជំនឿបានអះអាងថា៖ ជាការពិតណាស់ ពួកគេនឹងមិនត្រូវបានគេបង្កើតឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ មិនដូច្នោះឡើយ! សូមស្បថនឹងព្រះជាម្ចាស់របស់ខ្ញុំ! ទ្រង់ប្រាកដជានឹងបង្កើតពួកអ្នកឱ្យរស់ឡើងវិញជាមិនខាន។ បន្ទាប់មក គេពិតជានឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតចំពោះអល់ឡោះ។
At-Taghabun 64:7
Compare 2 Khmer translations
زَعَمَ الَّذِينَ كَفَرُوا أَنْ لَنْ يُبْعَثُوا ۚ قُلْ بَلَىٰ وَرَبِّي لَتُبْعَثُنَّ ثُمَّ لَتُنَبَّؤُنَّ بِمَا عَمِلْتُمْ ۚ وَذَٰلِكَ عَلَى اللَّهِ يَسِيرٌ
DragHold to move · × to hide
ពួកដែលប្រឆាំងបានគិតថាៈ ពួកគេនឹងមិនត្រូវបានគេធ្វើ ឱ្យរស់ឡើងវិញឡើយ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ មិនមែន ដូច្នោះទេ សូមស្បថនឹងម្ចាស់របស់ខ្ញុំ ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យ រស់ឡើងវិញ បន្ទាប់មកពួកអ្នកនឹងត្រូវគេប្រាប់ឱ្យដឹងនូវអ្វីដែលពួក អ្នកធ្លាប់បានប្រព្រឹត្ដ។ ហើយទាំងនោះគឺជាការងាយស្រួលបំផុត ចំពោះអល់ឡោះ។