(ចូរអ្នកនឹកឃើញ) នៅថ្ងៃដែលគេនឹងប្រមូលផ្ដុំពួកអ្នកសម្រាប់ថ្ងៃប្រមូលផ្តុំ។ នោះគឺជាថ្ងៃដែលស្ដែងចេញនូវភាពខាតបង់(និងភាពខុសគ្នា)។ ហើយជនណាដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសល ទ្រង់នឹងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយរបស់គេ ហើយទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះហើយគឺជាជោគជ័យដ៏ធំធេងបំផុត។
At-Taghabun 64:9
Compare 2 Khmer translations
يَوْمَ يَجْمَعُكُمْ لِيَوْمِ الْجَمْعِ ۖ ذَٰلِكَ يَوْمُ التَّغَابُنِ ۗ وَمَنْ يُؤْمِنْ بِاللَّهِ وَيَعْمَلْ صَالِحًا يُكَفِّرْ عَنْهُ سَيِّئَاتِهِ وَيُدْخِلْهُ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۚ ذَٰلِكَ الْفَوْزُ الْعَظِيمُ
DragHold to move · × to hide
(ចូរចងចាំ)នៅថ្ងៃដែលទ្រង់នឹងប្រមូលផ្ដុំពួកអ្នកនៅថ្ងៃ ប្រមូលផ្ដុំ(ដើម្បីជំនុំជំរះ)។ នោះគឺជាថ្ងៃដែលស្ដែងចេញពីភាពខាត បង់ និងភាពចំណេញ។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងសាងអំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងលុបបំបាត់ពីគេនូវបាបកម្ម ទាំងឡាយរបស់គេ និងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ នោះគឺ ជាជោគជ័យមួយដ៏ធំបំផុត។