At-Talaq 65:11

Compare 2 Khmer translations

رَسُولًا يَتْلُو عَلَيْكُمْ آيَاتِ اللَّهِ مُبَيِّنَاتٍ لِيُخْرِجَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ مِنَ الظُّلُمَاتِ إِلَى النُّورِ ۚ وَمَنْ يُؤْمِنْ بِاللَّهِ وَيَعْمَلْ صَالِحًا يُدْخِلْهُ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ قَدْ أَحْسَنَ اللَّهُ لَهُ رِزْقًا

القرآن الكريم

DragHold to move · × to hide

នោះគឺអ្នកនាំសារម្នាក់(ព្យាការីមូហាំម៉ាត់)ដោយគាត់សូត្រនូវវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដ៏ច្បាស់លាស់ឱ្យពួកអ្នកស្តាប់ដើម្បីបញ្ចេញបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងបានសាងទង្វើកុសលពីភាពងងឹតទៅកាន់ពន្លឺ។ ហើយជនណាដែលមានជំនឿលើអល់ឡោះ និងបានសាងទង្វើកុសល រូបគេនឹងត្រូវគេបញ្ចូលទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។ ជាការពិតណាស់ អល់ឡោះទ្រង់ប្រទានដល់គេនូវលាភសក្ការៈដ៏ប្រសើរបំផុត(ក្នុងឋានសួគ៌)។

Rowwad Translation Center

(អល់ឡោះបានបញ្ជូន)អ្នកនាំសារម្នាក់(មូហាំម៉ាត់) ដើម្បីសូត្រអាយ៉ាត់ៗរបស់អល់ឡោះដ៏ច្បាស់លាស់ឱ្យពួកអ្នកស្លាប់ ដើម្បីគេធ្វើឱ្យបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹម ត្រូវចាកផុតពីភាពងងឹត(គ្មានជំនឿ)ទៅកាន់ភាពមានពន្លឺ(មាន ជំនឿ)។ ហើយអ្នកណាដែលមានជំនឿលើអល់ឡោះ និងបានសាង អំពើល្អត្រឹមត្រូវនោះ ទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។ ជាការពិតណាស់ អល់ឡោះបានផ្ដល់លាភសក្ការៈ ដ៏ប្រសើរបំផុតដល់គេ។

Islamic Community Development Association