At-Tahrim 66:3

Compare 2 Khmer translations

وَإِذْ أَسَرَّ النَّبِيُّ إِلَىٰ بَعْضِ أَزْوَاجِهِ حَدِيثًا فَلَمَّا نَبَّأَتْ بِهِ وَأَظْهَرَهُ اللَّهُ عَلَيْهِ عَرَّفَ بَعْضَهُ وَأَعْرَضَ عَنْ بَعْضٍ ۖ فَلَمَّا نَبَّأَهَا بِهِ قَالَتْ مَنْ أَنْبَأَكَ هَٰذَا ۖ قَالَ نَبَّأَنِيَ الْعَلِيمُ الْخَبِيرُ

القرآن الكريم

DragHold to move · × to hide

ហើយ(ចូរនឹកឃើញ)នៅពេលដែលព្យាការី(មូហាំម៉ាត់)បានប្រាប់រឿងសម្ងាត់មួយដល់ភរិយាមួយចំនួនរបស់គាត់(ហាហ្វសោះ)។ ដូច្នេះ នៅពេលដែលនាង(ហាហ្វសោះ)បានប្រាប់រឿងរ៉ាវនោះ(ដល់អាអ៊ីស្ហះ) ហើយអល់ឡោះបានលាតត្រដាងរឿងនោះឲ្យគាត់បានដឹង គាត់ក៏បានប្រាប់(ហាហ្វសោះ)ឱ្យដឹងនូវរឿងមួយចំនួន និងលាក់បាំងរឿងមួយចំនួន។ នៅពេលដែលគាត់បានប្រាប់នាងពីរឿងនោះ នាងក៏បានសួរថា៖ តើអ្នកណាប្រាប់រឿងនេះដល់អ្នក? គាត់បានឆ្លើយថា៖ គឺព្រះជាម្ចាស់ដ៏មហាដឹងជ្រួតជ្រាបបំផុតបានប្រាប់ខ្ញុំ។

Rowwad Translation Center

ហើយ(ចូរចងចាំ) នៅពេលដែលណាពីបានប្រាប់រឿង សម្ងាត់មួយដល់ភរិយារបស់គាត់(ហាហ្វសោះ) ហើយនៅពេល ដែលនាងបានប្រាប់រឿងរ៉ាវនោះ(ដល់អាអ៊ីស្ហះ) ពេលនោះអល់ឡោះបានលាតត្រដាងរឿងនោះឱ្យណាពីដឹង។ គាត់ក៏បាន ប្រាប់(ហាហ្វសោះ)ឱ្យដឹងនូវរឿងមួយចំនួន និងលាក់មួយចំនួន។ ហើយនៅពេលដែលគាត់បានប្រាប់រឿងទាំងនោះដល់នាង នាង បានសួរថាៈ តើអ្នកណាប្រាប់រឿងនេះដល់អ្នក។ គាត់ក៏បានឆ្លើយ ថាៈ គឺម្ចាស់ដែលមហាដឹងជ្រួតជ្រាបបានប្រាប់ខ្ញុំ។

Islamic Community Development Association