At-Tahrim 66:8

Compare 2 Khmer translations

يَا أَيُّهَا الَّذِينَ آمَنُوا تُوبُوا إِلَى اللَّهِ تَوْبَةً نَصُوحًا عَسَىٰ رَبُّكُمْ أَنْ يُكَفِّرَ عَنْكُمْ سَيِّئَاتِكُمْ وَيُدْخِلَكُمْ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ يَوْمَ لَا يُخْزِي اللَّهُ النَّبِيَّ وَالَّذِينَ آمَنُوا مَعَهُ ۖ نُورُهُمْ يَسْعَىٰ بَيْنَ أَيْدِيهِمْ وَبِأَيْمَانِهِمْ يَقُولُونَ رَبَّنَا أَتْمِمْ لَنَا نُورَنَا وَاغْفِرْ لَنَا ۖ إِنَّكَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ

القرآن الكريم

DragHold to move · × to hide

ឱបណ្ដាអ្នកដែលមានជំនឿ! ចូរពួកអ្នកសារភាពកំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស សង្ឃឹមថាព្រះជាម្ចាស់របស់ពួកអ្នកនឹងលុបបំបាត់ពីពួកអ្នកនូវប្រការអាក្រក់ទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីវា(នៅថ្ងៃបរលោក) គឺនៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យព្យាការី និងបណ្ដាអ្នកដែលមានជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំងពីខាងមុខ និងខាងស្ដាំពួកគេ(ពេលឆ្លងស្ពានស៊ីរ៉ត)។ ពួកគេបួងសួងថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្ដាបំពេញនូវពន្លឺសម្រាប់យើងខ្ញុំ (រហូតឆ្លងផុតស្ពានស៊ីរ៉ត) និងសូមព្រះអង្គមេត្តាអភ័យទោសដល់យើងខ្ញុំផង។ ពិតប្រាកដណាស់ ព្រះអង្គមានអានុភាពលើអ្វីៗទាំងអស់។

Rowwad Translation Center

ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកសារភាពទោស កំហុសចំពោះអល់ឡោះនូវការសារភាពមួយដ៏ស្មោះស(មិនវិលទៅ សាងបាបកម្មវិញជាដាច់ខាត)។ សង្ឃឹមថា ម្ចាស់របស់ពួកអ្នកនឹង លុបបំបាត់នូវបាបកម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់់នឹងបញ្ចូល ពួកអ្នកទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា។ (ចូរ ចងចាំ)នៅថ្ងៃដែលអល់ឡោះនឹងមិនធ្វើឱ្យណាពី និងបណ្ដាអ្នកដែល រួមជំនឿជាមួយគាត់អាម៉ាស់ឡើយ។ ពន្លឺរបស់ពួកគេភ្លឺចែងចាំង នៅខាងមុខ និងនៅខាងស្ដាំរបស់ពួកគេ ដោយពួកគេបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបំពេញពន្លឺរបស់ពួកយើងឱ្យ នៅភ្លឺចែងចាំងសម្រាប់ពួកយើង និងអភ័យទោសឱ្យពួកយើងផង ពិតប្រាកដណាស់ ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

Islamic Community Development Association