Al-A'raf 7:127

Compare 2 Khmer translations

وَقَالَ الْمَلَأُ مِنْ قَوْمِ فِرْعَوْنَ أَتَذَرُ مُوسَىٰ وَقَوْمَهُ لِيُفْسِدُوا فِي الْأَرْضِ وَيَذَرَكَ وَآلِهَتَكَ ۚ قَالَ سَنُقَتِّلُ أَبْنَاءَهُمْ وَنَسْتَحْيِي نِسَاءَهُمْ وَإِنَّا فَوْقَهُمْ قَاهِرُونَ

القرآن الكريم

DragHold to move · × to hide

ហើយពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថា៖ តើអ្នក(ឱហ្វៀរអោន)បណ្តោយឱ្យមូសា និងក្រុមរបស់គេដើរបង្កវិនាសកម្មនៅលើផែនដី ហើយបោះបង់អ្នកនិងព្រះនានារបស់អ្នកឬ? គេ(ហ្វៀរអោន)បានឆ្លើយតបថា៖ (ទេ!) យើងពិតជានឹងសម្លាប់កូនប្រុសទាំងឡាយរបស់ពួកគេ ហើយទុកជីវិតកូនស្រីទាំងឡាយរបស់ពួកគេ)។ ជាការពិតណាស់ ពួកយើងគឺជាអ្នកដែលមានអំណាចខ្លាំងក្លាលើពួកគេ។

Rowwad Translation Center

ពួកមេដឹកនាំនៃក្រុមរបស់ហ្វៀរអោនបាននិយាយថាៈ តើលោក(ហ្វៀរអោន)បណ្ដោយឱ្យមូសា និងបក្សពួករបស់គេបង្ក វិនាសកម្មនៅលើផែនដី ព្រមទាំងគេបោះបង់អ្នក និងម្ចាស់របស់ អ្នកឬ? គេ(ហ្វៀរអោន)បានតបថាៈ (ទេ.) យើងនឹងសម្លាប់កូន ប្រុសរបស់ពួកគេទាំងអស់ តែពួកយើងនឹងទុកជីវិតឱ្យកូនស្រីរបស់ ពួកគេ ហើយពិតប្រាកដណាស់ ពួកយើងជាអ្នកមានអំណាចលើ ពួកគេទាំងអស់។

Islamic Community Development Association