Al-A'raf 7:137

Compare 2 Khmer translations

وَأَوْرَثْنَا الْقَوْمَ الَّذِينَ كَانُوا يُسْتَضْعَفُونَ مَشَارِقَ الْأَرْضِ وَمَغَارِبَهَا الَّتِي بَارَكْنَا فِيهَا ۖ وَتَمَّتْ كَلِمَتُ رَبِّكَ الْحُسْنَىٰ عَلَىٰ بَنِي إِسْرَائِيلَ بِمَا صَبَرُوا ۖ وَدَمَّرْنَا مَا كَانَ يَصْنَعُ فِرْعَوْنُ وَقَوْمُهُ وَمَا كَانُوا يَعْرِشُونَ

القرآن الكريم

DragHold to move · × to hide

ហើយយើងបានផ្តល់ឱ្យអ្នកដែលត្រូវគេជិះជាន់ធ្វើបាប(អម្បូរអ៊ីស្រាអែល)នូវមរតកនៅទិសខាងកើតនិងទិសខាងលិចនៃផែនដីដែលយើងបានផ្តល់ពរជ័យចំពោះវា។ ហើយបន្ទូលនៃព្រះជាម្ចាស់របស់អ្នកទៅចំពោះអម្បូរអ៊ីស្រាអែលបានបញ្ចប់យ៉ាងពេញលេញដោយសារតែពួកគេបានអត់ធ្មត់។ ហើយយើងបានកម្ទេចនូវអ្វីដែលហ្វៀរអោន និងក្រុមរបស់គេបានធ្វើ ហើយនិងអ្វីដែលពួកគេបានកសាង។

Rowwad Translation Center

ហើយយើងបានផ្ដល់មរតកឱ្យពួកដែលធ្លាប់គេជិះជាន់ ទិសខាងកើត និងខាងលិចនៃផែនដីដែលយើងបានធ្វើឱ្យវាមានការ រីកចំរើន។ ពាក្យសន្យាដ៏ល្អឥតខ្ចោះរបស់ម្ចាស់អ្នក(មូហាំម៉ាត់) បានបំពេញទៅឱ្យអំបូរអ៊ីស្រាអែលដោយសារពួកគេបានអត់ធ្មត់ កន្លងមក។ ហើយយើងបានកំទេចចោលនូវអ្វីដែលហ្វៀរអោន និង បក្សពួករបស់គេបានធ្វើ និងអ្វីដែលពួកគេបានកសាងឡើង។

Islamic Community Development Association