Al-A'raf 7:142

Compare 2 Khmer translations

وَوَاعَدْنَا مُوسَىٰ ثَلَاثِينَ لَيْلَةً وَأَتْمَمْنَاهَا بِعَشْرٍ فَتَمَّ مِيقَاتُ رَبِّهِ أَرْبَعِينَ لَيْلَةً ۚ وَقَالَ مُوسَىٰ لِأَخِيهِ هَارُونَ اخْلُفْنِي فِي قَوْمِي وَأَصْلِحْ وَلَا تَتَّبِعْ سَبِيلَ الْمُفْسِدِينَ

القرآن الكريم

DragHold to move · × to hide

ហើយយើង(អល់ឡោះ)បានសន្យានឹងព្យាការីមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀតដែលធ្វើគ្រប់ចំនួនសែសិបយប់នៃការជួបសន្ទនានឹងព្រះជាម្ចាស់របស់គាត់។ ហើយព្យាការីមូសាបាននិយាយទៅកាន់បងប្រុសរបស់គាត់ព្យាការីហារូនថា៖ ចូរអ្នកធ្វើជាមេដឹកនាំក្រុមរបស់ខ្ញុំជំនួសខ្ញុំសិនចុះ ហើយត្រូវកែលម្អ(កិច្ចការរបស់ពួកគេ) និងមិនត្រូវដើរតាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឡើយ។

Rowwad Translation Center

យើងបានសន្យាជាមួយមូសារយៈពេលសាមសិបយប់ ហើយយើងបានបន្ថែមដប់យប់ទៀត ទើបពេលវេលាជួបម្ចាស់របស់ គេគ្រប់ចំនួនសែសិបយប់។ ហើយមូសាបានពោលទៅកាន់បងប្រុស របស់គេហារូនថាៈ អ្នកត្រូវជំនួសកន្លែងខ្ញុំ និងត្រូវណែនាំក្រុមរបស់ ខ្ញុំ(ឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះតែមួយ) ហើយកុំដើរ តាមមាគ៌ារបស់ពួកដែលបង្កវិនាសកម្មឱ្យសោះ។

Islamic Community Development Association