ហើយនៅពេលដែលព្យាការីមូសាបានត្រឡប់ទៅកាន់ក្រុមរបស់គាត់វិញ រូបគាត់ពោរពេញទៅដោយការខឹងសម្បា និងទុក្ខព្រួយ(ចំពោះពួកគេ)។ គាត់បាននិយាយថា៖ ការដែលពួកអ្នកធ្វើផ្ទុយនឹងបទបញ្ជារបស់ខ្ញុំបន្ទាប់ពីខ្ញុំអវត្តមាននោះ គឺពិតជាអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់មុននឹងបទបញ្ជាព្រះជាម្ចាស់របស់ពួកអ្នកមកដល់ពួកអ្នកឬ? ហើយគាត់បានគ្រវែងផែនចារឹក(គម្ពីរតាវរ៉ត)នោះ ហើយចាប់ទាញសក់ក្បាលបងប្រុសរបស់គាត់មករកគាត់។ ព្យាការីហារូនបាននិយាយថា៖ ឱប្អូនប្រុស! ពិតប្រាកដណាស់ ក្រុមនេះបានមើលស្រាលចំពោះខ្ញុំ ហើយពួកគេស្ទើរតែសម្លាប់ខ្ញុំទៅទៀត(នៅពេលដែលខ្ញុំហាមឃាត់ពួកគេ)។ ដូចនេះ ចូរអ្នកកុំស្តីបន្ទោសខ្ញុំដែលជាហេតុធ្វើឱ្យសត្រូវសប្បាយរីករាយ និងកុំចាត់ទុកខ្ញុំស្ថិតក្នុងចំណោមក្រុមដែលបំពានឱ្យសោះ។
Al-A'raf 7:150
Compare 2 Khmer translations
وَلَمَّا رَجَعَ مُوسَىٰ إِلَىٰ قَوْمِهِ غَضْبَانَ أَسِفًا قَالَ بِئْسَمَا خَلَفْتُمُونِي مِنْ بَعْدِي ۖ أَعَجِلْتُمْ أَمْرَ رَبِّكُمْ ۖ وَأَلْقَى الْأَلْوَاحَ وَأَخَذَ بِرَأْسِ أَخِيهِ يَجُرُّهُ إِلَيْهِ ۚ قَالَ ابْنَ أُمَّ إِنَّ الْقَوْمَ اسْتَضْعَفُونِي وَكَادُوا يَقْتُلُونَنِي فَلَا تُشْمِتْ بِيَ الْأَعْدَاءَ وَلَا تَجْعَلْنِي مَعَ الْقَوْمِ الظَّالِمِينَ
DragHold to move · × to hide
នៅពេលដែលមូសាបានវិលត្រលប់មករកក្រុមរបស់គាត់ វិញដោយកំហឹង និងសោកស្ដាយក៏បានពោលថាៈ អ្វីដែលពួកអ្នក បានធ្វើ(គោរពកូនគោ)បន្ទាប់ពីខ្ញុំអវត្ដមាននោះគឺអាក្រក់បំផុត។ តើពួកអ្នកប្រញាប់ប្រញាល់ជាងកាតព្វកិច្ចនៃម្ចាស់របស់ពួកអ្នកមក ដល់ឬ? គាត់បានគ្រវែងផែនគម្ពីរតាវរ៉ត ហើយបានចាប់សក់ក្បាល បងប្រុសគាត់(ហារូន)ទាញកន្ដ្រាក់វាមករកគាត់។ ពេលនោះ ហារូនបានពោលថាៈ ឱកូនប្រុសម្ដាយរបស់ខ្ញុំ. ពិតប្រាកដណាស់ ក្រុមនេះបានចាត់ទុកខ្ញុំជាអ្នកទន់ខ្សោយ ហើយពួកគេស្ទើរតែ សម្លាប់ខ្ញុំ(នៅពេលខ្ញុំបានឃាត់ពួកគេក្នុងការគោរពកូនគោ)។ ចូរ អ្នកកុំធ្វើឱ្យសត្រូវសប្បាយរីករាយដោយសារទណ្ឌកម្មរបស់អ្នក មកលើខ្ញុំ ហើយអ្នកកុំចាត់ទុកខ្ញុំរួមជាមួយក្រុមដែលបំពានអ្វី។