Al-A'raf 7:158

Compare 2 Khmer translations

قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ فَآمِنُوا بِاللَّهِ وَرَسُولِهِ النَّبِيِّ الْأُمِّيِّ الَّذِي يُؤْمِنُ بِاللَّهِ وَكَلِمَاتِهِ وَاتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ

القرآن الكريم

DragHold to move · × to hide

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ឱមនុស្សលោកទាំងឡាយ! ជាការពិតណាស់ រូបខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមកកាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)។ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងជាអ្នកដែលធ្វើឲ្យស្លាប់នោះឡើយ។ ដូច្នេះ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)មានជំនឿចំពោះអល់ឡោះ និងមានជំនឿចំពោះអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ជាព្យាការីម្នាក់ដែលជាអនក្ខរជនដែលគាត់មានជំនឿលើអល់ឡោះ និងចំពោះបន្ទូលរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្តិតាមគាត់ចុះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញ។

Rowwad Translation Center

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱមនុស្សលោកទាំង ឡាយ. ពិតប្រាដកណាស់ ខ្ញុំគឺជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកទាំងអស់គ្នា ដែលអំណាចគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទិ្ធរបស់ទ្រង់។ គ្មានទេម្ចាស់ដែលត្រូវគេគោរព ដ៏ពិតប្រាកដក្រៅពីទ្រង់ដែលជាអ្នកធ្វើឱ្យរស់និងជាអ្នកធ្វើឱ្យស្លាប់។ ដូចេ្នះចូរពួកអ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ដែល ជាណាពីមិនចេះអាន និងមិនចេះសរសេរដែលគាត់មានជំនឿលើ អល់ឡោះនិងជឿគ្រប់ពាក្យសំដីរបស់ទ្រង់។ ហើយចូរពួកអ្នកប្រតិបត្ដិតាមគាត់ សង្ឃឹមថាពួកអ្នកនឹងទទួលបាននូវការចង្អុលបង្ហាញ។

Islamic Community Development Association