Al-A'raf 7:160

Compare 2 Khmer translations

وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِبْ بِعَصَاكَ الْحَجَرَ ۖ فَانْبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنْزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِنْ طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِنْ كَانُوا أَنْفُسَهُمْ يَظْلِمُونَ

القرآن الكريم

DragHold to move · × to hide

ហើយយើងបានបំបែកពួកគេ(អម្បូរអ៊ីស្រាអែល)ទៅជា១២កុលសម្ព័ន្ធ។ ហើយយើងបានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីមូសានៅពេលដែលក្រុមរបស់គាត់បានស្នើសុំឱ្យផ្តល់ទឹកដល់ពួកគេថា៖ ចូរអ្នក(ឱព្យាការីមូសា)វាយថ្មនឹងដំបងរបស់អ្នកចុះ។ ពេលនោះ វាក៏បានបាញ់ទឹកចេញជា១២រន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធទាំង១២)។ ពិតណាស់ រាល់កុលសម្ព័ន្ធនីមួយៗ គឺដឹងពីកន្លែងផឹកទឹករបស់ពួកគេរៀងៗខ្លួន។ ហើយយើងបានធ្វើឱ្យមានពពកបាំងជាម្លប់ពីលើពួកគេ។ ហើយយើងបានបញ្ចុះមកឱ្យពួកគេនូវអាល់ម៉ាន់(ភេសជ្ជៈដែលមានរសជាតិផ្អែមដូចទឹកឃ្មុំ) និងអាស់សាល់វ៉ា(បក្សីមួយប្រភេទដែលស្រដៀងនឹងសត្វក្រួច)។ (យើងបានមានបន្ទូលថា៖) ចូរពួកអ្នកទទួលទាននូវចំណីអាហារល្អៗដែលយើងបានប្រទានឱ្យពួកអ្នកចុះ។ ហើយពួកគេមិនបានបំពានលើយើងឡើយ ក៏ប៉ុន្តែ ពួកគេបំពានទៅលើខ្លួនឯងទៅវិញទេ។

Rowwad Translation Center

យើងបានបំបែកពួកគេជាដប់ពីរក្រុមតាមពូជអំបូរ នីមួយៗ។ ហើយយើងបានផ្ដល់វ៉ាហ៊ីចំពោះមូសានៅពេលដែល ក្រុមរបស់គេបានសុំទឹកពីគេ។ ចូរអ្នកវាយថ្មនឹងដំបងរបស់អ្នក។ បន្ទាប់មកថ្មនោះបានបាញ់ទឹកចេញពីវាដប់ពីររន្ធ។ ពិតប្រាកដណាស់ ក្រុមនីមួយៗបានដឹងពីកន្លែងផឹកទឹករបស់ពួកគេ។ ហើយ យើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកគេ ហើយយើងបានបញ្ចុះអាល់ម៉ាន់ណា និងសត្វក្រួចឱ្យពួកគេ។ ចូរពួកអ្នកបរិភោគចំណី អាហារល្អៗដែលយើងបានផ្ដល់ឱ្យពួកអ្នក។ ហើយពួកគេមិនបាន បំពានលើយើងឡើយ ក៏ប៉ុន្ដែពួកគេទេដែលបំពានលើខ្លួនឯងនោះ។

Islamic Community Development Association