ហើយប្រសិនបើអ្នកមិនបាននាំមកនូវសញ្ញាភស្តុតាងណាមួយមកកាន់ពួកគេទេនោះ ពួកគេនឹងនិយាយថា៖ ហេតុអ្វីបានជាអ្នកមិនបង្កើត(ប្រឌិត)សញ្ញាភស្តុតាង(ដោយខ្លួនឯងទៅ)? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ តាមពិត ខ្ញុំគ្រាន់តែដើរតាមអ្វីដែលគេផ្តល់ជាវ៉ាហ៊ីឲ្យខ្ញុំពីព្រះជាម្ចាស់របស់ខ្ញុំប៉ុណ្ណោះ។ នេះ(គម្ពីរគួរអាន) គឺជាសញ្ញាភស្តុតាងពីព្រះជាម្ចាស់របស់ពួកអ្នក និងជាការចង្អុលបង្ហាញ ព្រមទាំងជាក្តីមេត្តាករុណាសម្រាប់ក្រុមដែលមានជំនឿ។
Al-A'raf 7:203
Compare 2 Khmer translations
وَإِذَا لَمْ تَأْتِهِمْ بِآيَةٍ قَالُوا لَوْلَا اجْتَبَيْتَهَا ۚ قُلْ إِنَّمَا أَتَّبِعُ مَا يُوحَىٰ إِلَيَّ مِنْ رَبِّي ۚ هَٰذَا بَصَائِرُ مِنْ رَبِّكُمْ وَهُدًى وَرَحْمَةٌ لِقَوْمٍ يُؤْمِنُونَ
DragHold to move · × to hide
កាលណាអ្នកមិនទាន់នាំទៅកាន់ពួកគេ នូវអាយ៉ាត់ណាមួយទេ ពួកគេនឹងបាន ចេញវាចាថា ហេតុអ្វីបានជាអ្នកមិនច្នៃបង្កើតអាយ៉ាត់មួយទៅ?។ ចូរថាទៅ ការពិត យើងចាំតែប្រតិបត្តិតាមអ្វីដែលគេធ្វើវ៉ាហ៊ីមកកាន់យើង មកពីម្ចាស់របស់យើងតែប៉ុណ្ណោះ។ គួរអាននេះ គឺជាអាយ៉ាត់ពណ្ណរាយមកពីម្ចាស់ពួកអ្នកជាមគ្គុទ្ទេសក៍ និងជាក្តីអាណិតអាសូរ សំរាប់ក្រុមមនុស្សកំពុងមានជំនឿ។