ទ្រង់បានមានបន្ទូលថា៖ ចូរពួកអ្នកចូលឋាននរកជាមួយប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកក្នុងចំណោមពួកជិននិងមនុស្សលោកចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(ក្នុងឋាននរក) ពួកគេក៏បានដាក់បណ្តាសាចំពោះអ្នកដែលចូលមុនខ្លួន។ លុះដល់ពេលដែលពួកគេបានចូលក្នុងនរកទាំងអស់គ្នាហើយនោះ ពួកដែលចូលនរកក្រោយគេ(អ្នកដែលដើរតាម)បាននិយាយចំពោះពួកដែលបានចូលនរកមុនខ្លួន(ពួកមេដឹកនាំ)ថា៖ បរពិតព្រះជាម្ចាស់នៃយើងខ្ញុំ! ពួក(មេដឹកនាំ)ទាំងនោះហើយដែលបានធ្វើឱ្យពួកយើងវង្វេង។ ហេតុនេះ សូមព្រះអង្គមេត្តាដាក់ទណ្ឌកម្មនៃឋាននរកដល់ពួកគេទ្វេដងផងចុះ។ ទ្រង់បានមានបន្ទូលថា៖ គ្រប់ក្រុមទាំងអស់នឹងទទួលនូវទណ្ឌកម្មទ្វេដង ក៏ប៉ុន្តែពួកអ្នកមិនបានដឹងឡើយ។
Al-A'raf 7:38
Compare 2 Khmer translations
قَالَ ادْخُلُوا فِي أُمَمٍ قَدْ خَلَتْ مِنْ قَبْلِكُمْ مِنَ الْجِنِّ وَالْإِنْسِ فِي النَّارِ ۖ كُلَّمَا دَخَلَتْ أُمَّةٌ لَعَنَتْ أُخْتَهَا ۖ حَتَّىٰ إِذَا ادَّارَكُوا فِيهَا جَمِيعًا قَالَتْ أُخْرَاهُمْ لِأُولَاهُمْ رَبَّنَا هَٰؤُلَاءِ أَضَلُّونَا فَآتِهِمْ عَذَابًا ضِعْفًا مِنَ النَّارِ ۖ قَالَ لِكُلٍّ ضِعْفٌ وَلَٰكِنْ لَا تَعْلَمُونَ
DragHold to move · × to hide
អល់ឡោះបានមានបន្ទូលថាៈ ចូរពួកអ្នកចូលនរកជាមួយ បណ្ដាប្រជាជាតិដែលបានកន្លងផុតទៅមុនពួកអ្នកអំពីជិននិងមនុស្ស ចុះ។ រាល់ពេលដែលប្រជាជាតិមួយបានចូល(នរក) គេក៏បានដាក់ បណ្ដាសាមិត្ដភក្ដិរបស់គេ(អ្នកចូលមុន) រហូតដល់ពេលពួកគេចូល ទៅក្នុងវាទាំងអស់គ្នា ពួកដែលចូលក្រោយបាននិយាយទៅកាន់ពួក ដែលចូលមុនពួកគេថាៈ ឱម្ចាស់របស់ពួកយើង. ពួកនេះហើយដែល បានធ្វើឱ្យពួកយើងវងេ្វង ហេតុនេះសូមទ្រង់ធ្វើទារុណកម្មពួកគេ ទេ្វដងអំពីភ្លើងនរកផងចុះ។ ទ្រង់បានមានបន្ទូលថាៈ ពួកអ្នករាល់គ្នា នឹងទទួលទារុណកម្មទេ្វដង ប៉ុន្ដែពួកអ្នកមិនដឹងឡើយ ។