ហើយយើងបានដកនូវភាពឈ្នានីសចេញពីដួងចិត្តរបស់ពួកគេ ព្រមទាំងមានទន្លេជាច្រើនហូរកាត់ពីក្រោមពួកគេ។ ហើយពួកគេនិយាយថា៖ សេចក្តីសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលទ្រង់បានចង្អុលបង្ហាញពួកយើងនូវប្រការទាំងនេះ ហើយពួកយើងមិនអាចទទួលបានការចង្អុលបង្ហាញ(ដោយខ្លួនឯង)ឡើយ ប្រសិនបើអល់ឡោះមិនចង្អុលបង្ហាញពួកយើងទេនោះ។ ជាការពិតណាស់ បណ្តាអ្នកនាំសារនៃព្រះជាម្ចាស់របស់ពួកយើងបាននាំមកនូវសេចក្តីពិត។ ហើយមានគេប្រកាសប្រាប់ពួកគេថា៖ ពិតប្រាកដណាស់ នេះគឺជាឋានសួគ៌ដែលគេផ្តល់វាជាមរតកដល់ពួកអ្នកដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
Al-A'raf 7:43
Compare 2 Khmer translations
وَنَزَعْنَا مَا فِي صُدُورِهِمْ مِنْ غِلٍّ تَجْرِي مِنْ تَحْتِهِمُ الْأَنْهَارُ ۖ وَقَالُوا الْحَمْدُ لِلَّهِ الَّذِي هَدَانَا لِهَٰذَا وَمَا كُنَّا لِنَهْتَدِيَ لَوْلَا أَنْ هَدَانَا اللَّهُ ۖ لَقَدْ جَاءَتْ رُسُلُ رَبِّنَا بِالْحَقِّ ۖ وَنُودُوا أَنْ تِلْكُمُ الْجَنَّةُ أُورِثْتُمُوهَا بِمَا كُنْتُمْ تَعْمَلُونَ
DragHold to move · × to hide
ហើយយើងបានបំបាត់ភាពឈ្នានីសចេញពីចិត្ដរបស់ពួកគេ (នៅក្នុងឋានសួគ៌) ដែលមានទនេ្លជាច្រើនហូរកាត់ពីក្រោមពួកគេ ហើយពួកគេបាននិយាយថាៈ រាល់ការសរសើរគឺចំពោះអល់ឡោះ ដែលទ្រង់បានចង្អុលបង្ហាញពួកយើងទៅរកមាគ៌ានេះ។ ហើយពួក យើងពិតជាមិនទទួលបានការចង្អុលបង្ហាញឡើយ ប្រសិនបើគ្មាន ការចង្អុលបង្ហាញរបស់អល់ឡោះចំពោះពួកយើងទេនោះ។ ជាការ ពិតណាស់ បណ្ដាអ្នកនាំសារនៃម្ចាស់របស់យើងបាននាំមកនូវការ ពិត។ ហើយពួកយើងត្រូវបានគេប្រកាសប្រាប់ថាៈ ឋានសួគ៌នេះ ត្រូវបានគេផ្ដល់វាឱ្យពួកអ្នកដោយសារតែអ្វីដែលពួកអ្នកបានសាង។