Al-A'raf 7:49

Compare 2 Khmer translations

أَهَٰؤُلَاءِ الَّذِينَ أَقْسَمْتُمْ لَا يَنَالُهُمُ اللَّهُ بِرَحْمَةٍ ۚ ادْخُلُوا الْجَنَّةَ لَا خَوْفٌ عَلَيْكُمْ وَلَا أَنْتُمْ تَحْزَنُونَ

القرآن الكريم

DragHold to move · × to hide

(អល់ឡោះបានមានបន្ទូលទៅកាន់ពួកគ្មានជំនឿថា៖) តើអ្នកទាំងនោះ(អ្នកឋានសួគ៌)ឬដែលពួកអ្នកបានស្បថថា៖ អល់ឡោះជាម្ចាស់នឹងមិនប្រទានក្តីមេត្តាករុណាដល់ពួកគេទេនោះ? (ហើយទ្រង់ក៏បានមានបន្ទូលទៅកាន់បណ្តាអ្នកមានជំនឿថា៖) ចូរពួកអ្នកចូលទៅក្នុងឋានសួគ៌ចុះដោយគ្មានការភ័យខ្លាចអ្វីទៅលើពួកអ្នកនោះឡើយ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភអ្វីនោះដែរ។

Rowwad Translation Center

តើអ្នកទាំងនេះ(អ្នកដែលបានចូលឋានសួគ៌)ឬដែលពួក អ្នកបានស្បថថា អល់ឡោះនឹងមិនផ្ដល់ការអាណិតស្រឡាញ់ដល់ ពួកគេទេនោះ? (មានគេនិយាយទៅកាន់ពួកនៅលើជញ្ជាំងថា) ចូរពួកអ្នកចូលឋានសួគ៌ចុះ ដោយគ្មានការភ័យខ្លាចចំពោះពួកអ្នក ឡើយ ហើយពួកអ្នកក៏គ្មានការព្រួយបារម្ភដែរ។

Islamic Community Development Association