Al-A'raf 7:54

Compare 2 Khmer translations

إِنَّ رَبَّكُمُ اللَّهُ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ ثُمَّ اسْتَوَىٰ عَلَى الْعَرْشِ يُغْشِي اللَّيْلَ النَّهَارَ يَطْلُبُهُ حَثِيثًا وَالشَّمْسَ وَالْقَمَرَ وَالنُّجُومَ مُسَخَّرَاتٍ بِأَمْرِهِ ۗ أَلَا لَهُ الْخَلْقُ وَالْأَمْرُ ۗ تَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ

القرآن الكريم

DragHold to move · × to hide

ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នក(ឱមនុស្សលោកទាំងឡាយ) គឺអល់ឡោះដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់នៅលើអារ៉ស្ហ។ ទ្រង់បានធ្វើឲ្យពេលថ្ងៃត្រូវបាត់បង់ដោយ(ភាពងងឹតនៃ)ពេលរាត្រី ហើយពេលនីមួយៗ(ពេលយប់និងពេលថ្ងៃ)ត្រូវផ្លាស់ប្តូរវេនគ្នាយ៉ាងឆាប់រហ័ស។ ហើយទ្រង់បានបង្កើតព្រះអាទិត្យ ព្រះចន្ទ និងហ្វូងតារាជាច្រើនដោយពួកវាដើរតាមបទបញ្ជារបស់ទ្រង់។ តើពុំមែនទេឬ ការបង្កើត និងកិច្ចការទាំងឡាយ គឺជាកម្មសិទ្ធិរបស់ទ្រង់(តែមួយគត់)នោះ។ មហាកិត្តិគុណបំផុតអល់ឡោះព្រះជាម្ចាស់នៃពិភពទាំងអស់។

Rowwad Translation Center

ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់នៅលើអារ៉ស្ហ។ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់លើពេល ថ្ងៃដោយវានីមួយៗផ្លាស់វេនគ្នាយ៉ាងឆាប់រហ័ស។ ហើយ(ទ្រង់បាន បង្កើត)ព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយជាច្រើនឱ្យគោរពតាមបញ្ជារបស់ទ្រង់។ ចូរដឹងថា. ការបង្កើត និងការគ្រប់គ្រងគឺជាកម្មសិទ្ធិ របស់ទ្រង់។ អល់ឡោះដ៏មហាឧត្ដុង្គឧត្ដម ជាម្ចាស់គ្រប់គ្រងពិភព ទាំងអស់។

Islamic Community Development Association