Al-A'raf 7:57

Compare 2 Khmer translations

وَهُوَ الَّذِي يُرْسِلُ الرِّيَاحَ بُشْرًا بَيْنَ يَدَيْ رَحْمَتِهِ ۖ حَتَّىٰ إِذَا أَقَلَّتْ سَحَابًا ثِقَالًا سُقْنَاهُ لِبَلَدٍ مَيِّتٍ فَأَنْزَلْنَا بِهِ الْمَاءَ فَأَخْرَجْنَا بِهِ مِنْ كُلِّ الثَّمَرَاتِ ۚ كَذَٰلِكَ نُخْرِجُ الْمَوْتَىٰ لَعَلَّكُمْ تَذَكَّرُونَ

القرآن الكريم

DragHold to move · × to hide

ហើយទ្រង់ជាអ្នកដែលបញ្ជូនខ្យល់ជាដំណឹងរីករាយពីក្តីករុណារបស់ទ្រង់ដែលនៅខាងមុខ(ធ្លាក់ភ្លៀង)។ លុះដល់ពេលដែលខ្យល់នោះបាននាំមកនូវដុំពពកដ៏ធ្ងន់(ពោរពេញដោយទឹក) យើងក៏បានស្រោចស្រពវាទៅលើតំបន់ដែលរាំងស្ងួត ដោយយើងបានបញ្ចុះទឹកភ្លៀងចេញពីដុំពពកនោះ។ ហើយតាមរយៈទឹកភ្លៀងនោះ យើងបានបញ្ចេញនូវផលានុផលគ្រប់ប្រភេទ។ ក៏ដូច្នោះដែរ យើងនឹងបញ្ចេញអ្នកស្លាប់(ចេញពីផ្នូររបស់ពួកគេ) សង្ឃឹមថាពួកអ្នក(មនុស្សលោកទាំងឡាយ)នឹងចងចាំ។

Rowwad Translation Center

ហើយទ្រង់ជាអ្នកដែលបានបញ្ជូនខ្យល់ជាដំណឹងល្អមួយ មុននឹងក្ដីមេត្ដាករុណារបស់ទ្រង់(ទឹកភ្លៀង)មកដល់។ លុះដល់ ពេលដែលខ្យល់នោះបានរំកិលដុំពពកដ៏ធ្ងន់(ក្លាយជាទឹកភ្លៀង) យើងក៏បានស្រោចស្រពវាលើតំបន់ក្រៀមក្រោះ។ ហើយយើងបាន បញ្ចុះទឹកភ្លៀងតាមរយៈវា(ពពក) បន្ទាប់មកយើងបានបពោ្ចញ តាមរយៈវា(ទឹកភ្លៀង)នូវផលានុផលគ្រប់ប្រភេទ។ ដូច្នោះដែរ យើងនឹងបពោ្ចញសាកសព(ធ្វើឱ្យរស់ឡើងវិញនៅថ្ងៃបរលោក) ដើម្បីឱ្យពួកអ្នកចងចាំ។

Islamic Community Development Association