Al-A'raf 7:69

Compare 2 Khmer translations

أَوَعَجِبْتُمْ أَنْ جَاءَكُمْ ذِكْرٌ مِنْ رَبِّكُمْ عَلَىٰ رَجُلٍ مِنْكُمْ لِيُنْذِرَكُمْ ۚ وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِنْ بَعْدِ قَوْمِ نُوحٍ وَزَادَكُمْ فِي الْخَلْقِ بَسْطَةً ۖ فَاذْكُرُوا آلَاءَ اللَّهِ لَعَلَّكُمْ تُفْلِحُونَ

القرآن الكريم

DragHold to move · × to hide

តើពួកអ្នកមានការចម្លែកក្នុងចិត្តដែលការរំឭកពីព្រះម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ព្យាការីហ៊ូទ)ក្នុងចំណោមពួកអ្នកនោះដើម្បីគាត់ព្រមានបន្លាចពួកអ្នក(ពីទណ្ឌកម្ម)នោះឬ? ហើយចូរពួកអ្នកចងចាំ ខណៈដែលទ្រង់បានបង្កើតពួកអ្នកជាអ្នកស្នងតំណែង(គ្រប់គ្រងផែនដី)បន្ទាប់ពីក្រុមរបស់ព្យាការីនួហ ហើយបានបន្ថែមឲ្យពួកអ្នកនូវរាងកាយរឹងមាំខ្លាំងក្លា(លើសពីពួកគេ)។ ហើយចូរពួកអ្នកចងចាំនូវឧបការគុណទាំងឡាយរបស់អល់ឡោះ សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។

Rowwad Translation Center

តើពួកអ្នកងឿងឆ្ងល់ចំពោះការក្រើនរំលឹកពីម្ចាស់របស់ ពួកអ្នកបានមកដល់ពួកអ្នកតាមរយៈបុរសម្នាក់(ហ៊ូទ)ក្នុងចំណោម ពួកអ្នក ដើម្បីឱ្យគេដាស់តឿនព្រមានពួកអ្នកឬ? ចូរពួកអ្នកចងចាំ (នៀកម៉ាត់របស់អល់ឡោះ)នៅពេលដែលទ្រង់បានបង្កើតពួកអ្នក ជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីប្រជាជនរបស់នួហ ហើយ ទ្រង់បានបន្ថែមឱ្យពួកអ្នកមានមាឌធំកម្លាំងខ្លាំងក្លា។ ហេតុនេះ ចូរ ពួកអ្នកចងចាំនូវនៀកម៉ាត់ទាំងឡាយរបស់អល់ឡោះ សង្ឃឹមថា ពួកអ្នកនឹងទទួលបានជោគជ័យ។

Islamic Community Development Association