គាត់បានតបថា៖ ទណ្ឌកម្ម និងការខឹងសម្បាពីព្រះជាម្ចាស់របស់ពួកអ្នកប្រាកដជានឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ តើពួកអ្នកប្រកែកដេញដោលជាមួយខ្ញុំពីឈ្មោះទាំងឡាយដែលពួកអ្នក និងជីដូនជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវា(ថាជាព្រះ)ដោយអល់ឡោះជាម្ចាស់ក៏មិនបានបញ្ចុះនូវភស្តុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូច្នេះ ចូរពួកអ្នករង់ចាំមើល(ទណ្ឌកម្ម)ចុះ។ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកផងដែរ។
Al-A'raf 7:71
Compare 2 Khmer translations
قَالَ قَدْ وَقَعَ عَلَيْكُمْ مِنْ رَبِّكُمْ رِجْسٌ وَغَضَبٌ ۖ أَتُجَادِلُونَنِي فِي أَسْمَاءٍ سَمَّيْتُمُوهَا أَنْتُمْ وَآبَاؤُكُمْ مَا نَزَّلَ اللَّهُ بِهَا مِنْ سُلْطَانٍ ۚ فَانْتَظِرُوا إِنِّي مَعَكُمْ مِنَ الْمُنْتَظِرِينَ
DragHold to move · × to hide
គេ(ហ៊ូទ)បានពោលថាៈ ទណ្ឌកម្មនិងការខឹងសម្បាពី ម្ចាស់របស់ពួកអ្នកពិតជាបានធ្លាក់មកលើពួកអ្នក។ តើពួកអ្នកនៅ ឈ្លោះប្រកែកជាមួយខ្ញុំពីឈ្មោះទាំងអស់(បដិមា)ដែលពួកអ្នក និង ជីដូនជីតារបស់ពួកអ្នកបានឱ្យឈ្មោះវា ដោយអល់ឡោះមិនបាន បញ្ចុះភស្ដុតាងណាមួយបញ្ជាក់ពីវានោះឬ? ដូចេ្នះ ចូរពួកអ្នករង់ចាំ (ទណ្ឌកម្ម)ចុះ. ពិតប្រាកដណាស់ ខ្ញុំក៏រង់ចាំជាមួយពួកអ្នកដែរ។