Al-A'raf 7:73

Compare 2 Khmer translations

وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُمْ مِنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُمْ بَيِّنَةٌ مِنْ رَبِّكُمْ ۖ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً ۖ فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ ۖ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ أَلِيمٌ

القرآن الكريم

DragHold to move · × to hide

ហើយយើងបានបញ្ជូនទៅកាន់ក្រុមសាមូទនូវព្យាការីសឡេះដែលជាបងប្អូនរបស់ពួកគេ។ គាត់បាននិយាយថា៖ ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)។ សម្រាប់ពួកអ្នក គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគោរពសក្ការៈក្រៅពីទ្រង់ឡើយ។ ពិតប្រាកដណាស់ ភស្តុតាងយ៉ាងជាក់ច្បាស់ពីព្រះជាម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នកហើយ។ នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះ ជាសញ្ញាភស្តុតាងមួយសម្រាប់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកបណ្តោយវាឱ្យដើររកចំណីស៊ីនៅលើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកមិនត្រូវប៉ះពាល់វាដោយប្រការអាក្រក់ណាមួយឡើយ។ បើមិនដូច្នោះទេ ពួកអ្នកនឹងត្រូវទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់ជាមិនខាន។

Rowwad Translation Center

ហើយយើងបានបញ្ជូនសឡេះទៅកាន់(កុលសម្ព័ន្ធ) សាមូដដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ ណាផេ្សងក្រៅពីទ្រង់ឡើយ។ មុជីហ្សាត់ពីម្ចាស់របស់ពួកអ្នកពិតជា បានមកដល់ពួកអ្នក នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែលជា ភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរស៊ីនៅ លើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ បើមិនដូច្នោះទេ ទារុណកម្មដ៏ឈឺ ចាប់នឹងធ្លាក់មកលើពួកអ្នកជាមិនខាន។

Islamic Community Development Association