Al-Muddathir 74:31

Compare 2 Khmer translations

وَمَا جَعَلْنَا أَصْحَابَ النَّارِ إِلَّا مَلَائِكَةً ۙ وَمَا جَعَلْنَا عِدَّتَهُمْ إِلَّا فِتْنَةً لِلَّذِينَ كَفَرُوا لِيَسْتَيْقِنَ الَّذِينَ أُوتُوا الْكِتَابَ وَيَزْدَادَ الَّذِينَ آمَنُوا إِيمَانًا ۙ وَلَا يَرْتَابَ الَّذِينَ أُوتُوا الْكِتَابَ وَالْمُؤْمِنُونَ ۙ وَلِيَقُولَ الَّذِينَ فِي قُلُوبِهِمْ مَرَضٌ وَالْكَافِرُونَ مَاذَا أَرَادَ اللَّهُ بِهَٰذَا مَثَلًا ۚ كَذَٰلِكَ يُضِلُّ اللَّهُ مَنْ يَشَاءُ وَيَهْدِي مَنْ يَشَاءُ ۚ وَمَا يَعْلَمُ جُنُودَ رَبِّكَ إِلَّا هُوَ ۚ وَمَا هِيَ إِلَّا ذِكْرَىٰ لِلْبَشَرِ

القرآن الكريم

DragHold to move · × to hide

ហើយយើងមិនបានបង្កើតឆ្មាំនរកក្រៅពីម៉ាឡាអ៊ីកាត់ឡើយ។ ហើយយើងក៏មិនបានបង្កើតចំនួនរបស់ពួកគេ(ម៉ាឡាអ៊ីកាត់)នោះដែរ លើកលែងតែដើម្បីជាការសាកល្បងចំពោះពួកដែលគ្មានជំនឿប៉ុណ្ណោះ ដើម្បីឱ្យពួកដែលគេផ្តល់គម្ពីរឲ្យមានការជឿជាក់យ៉ាងច្បាស់ និងដើម្បីឲ្យបណ្ដាអ្នកដែលមានជំនឿកាន់តែបន្ថែមនូវសេចក្តីជំនឿថែមទៀត និងដើម្បីកុំឱ្យពួកដែលគេផ្តល់គម្ពីរឲ្យ ព្រមទាំងបណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ ហើយនិងដើម្បីឱ្យពួកដែលក្នុងដួងចិត្តរបស់ពួកគេមានជំងឺ និងពួកប្រឆាំងនិយាយថា៖ តើអល់ឡោះមានបំណងអ្វីចំពោះការលើកឧទាហរណ៍នេះ។ ក៏ដូច្នោះដែរ អល់ឡោះទ្រង់ធ្វើឱ្យវង្វេងចំពោះជនណាដែលទ្រង់មានចេតនា និងចង្អុលបង្ហាញចំពោះជនណាដែលទ្រង់មានចេតនា។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃព្រះជាម្ចាស់របស់អ្នកឡើយ។ ហើយវា(ឋាននរក)គ្មានអ្វីក្រៅពីជាការដាស់រំឭកដល់មនុស្សលោកនោះឡើយ។

Rowwad Translation Center

ហើយយើងមិនបានបង្កើតអ្នកការពារនរកក្រៅពីម៉ាឡា-អ៊ីកាត់ឡើយ។ ហើយយើងមិនបានបង្កើតចំនួនរបស់ពួកគេឡើយ លើកលែងតែជាការសាកល្បងចំពោះពួកដែលគ្មានជំនឿប៉ុណ្ណោះ ដើម្បីឱ្យបណ្ដាអ្នកដែលបានទទួលគម្ពីរ(ពួកយ៉ាហ៊ូទី និងណាសរ៉នី) ជឿជាក់យ៉ាងច្បាស់ និងដើម្បីឱ្យបណ្ដាអ្នកដែលមានជំនឿមានការ ជឿជាក់ថែមទៀត និងដើម្បីកុំឱ្យអ្នកដែលបានទទួលគម្ពីរ និង បណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ។ និងដើម្បីឱ្យបណ្ដាអ្នក ដែលមានជំងឺនៅក្នុងចិត្ដរបស់ពួកគេ និងពួកដែលប្រឆាំងនិយាយ ថាៈ តើអល់ឡោះមានបំណងអ្វីចំពោះឧទាហរណ៍ទាំងនេះ។ ដូចេ្នះ ដែរ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃម្ចាស់របស់អ្នកក្រៅពី ទ្រង់ឡើយ ហើយវា(នរកសាក័រ)ក៏គ្មានអ្វីក្រៅពីជាការរំលឹកដល់ មនុស្សលោកដែរ។

Islamic Community Development Association