The Unleashed · al-Mursalat · سورة المرسلات · 50 ayahs

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។

وَالْمُرْسَلَاتِ عُرْفًا

(អល់ឡោះ)ទ្រង់ស្បថនឹងខ្យល់ដែលត្រូវគេបញ្ជូនមកជាបន្ដបន្ទាប់។

فَالْعَاصِفَاتِ عَصْفًا

ហើយទ្រង់ស្បថនឹងខ្យល់ព្យុះដែលបក់បោកយ៉ាងខ្លាំងក្លា។

وَالنَّاشِرَاتِ نَشْرًا

ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលទទួលបន្ទុកពង្រាយទឹកភ្លៀង។

فَالْفَارِقَاتِ فَرْقًا

ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលចុះមកជាមួយនឹងការបែងចែករវាងប្រការពិតនិងប្រការមិនពិត។

فَالْمُلْقِيَاتِ ذِكْرًا

ហើយទ្រង់ស្បថនឹងម៉ាឡាអ៊ីកាត់ដែលនាំវ៉ាហ៊ីចុះមក

عُذْرًا أَوْ نُذْرًا

ដើម្បីកុំឲ្យមានការដោះសាណាមួយ ឬជាការដាស់តឿនព្រមាន។

إِنَّمَا تُوعَدُونَ لَوَاقِعٌ

ពិតប្រាកដណាស់ អ្វីដែលគេសន្យាចំពោះពួកអ្នក ពិតជានឹងកើតឡើង។

فَإِذَا النُّجُومُ طُمِسَتْ

នៅពេលដែលផ្កាយទាំងឡាយត្រូវបានគេបំបាត់ពន្លឺ(របស់វា)

وَإِذَا السَّمَاءُ فُرِجَتْ

ហើយនៅពេលដែលមេឃត្រូវប្រេះបែក

وَإِذَا الْجِبَالُ نُسِفَتْ

ហើយនៅពេលដែលភ្នំទាំងឡាយត្រូវគេបំប៉ើង

وَإِذَا الرُّسُلُ أُقِّتَتْ

ហើយនៅពេលដែលបណ្ដាអ្នកនាំសារទាំងឡាយត្រូវបានគេកំណត់ពេល។

لِأَيِّ يَوْمٍ أُجِّلَتْ

តើពួកគាត់ត្រូវបានគេពន្យារពេលរហូតដល់ថ្ងៃណា?

لِيَوْمِ الْفَصْلِ

រហូតដល់ថ្ងៃកាត់សេចក្តី។

وَمَا أَدْرَاكَ مَا يَوْمُ الْفَصْلِ

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃកាត់សេចក្តីជាអ្វីនោះ?

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

أَلَمْ نُهْلِكِ الْأَوَّلِينَ

តើយើងមិនបានបំផ្លាញអ្នកជំនាន់មុនទេឬ?

ثُمَّ نُتْبِعُهُمُ الْآخِرِينَ

បន្ទាប់មក យើងក៏បានបំផ្លាញអ្នកជំនាន់ក្រោយពួកគេទៀត។

كَذَٰلِكَ نَفْعَلُ بِالْمُجْرِمِينَ

ក៏ដូចគ្នាដែរ យើងបានធ្វើ(ដូចនោះ)ចំពោះពួកឧក្រិដ្ឋជនទាំងឡាយ។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

أَلَمْ نَخْلُقْكُمْ مِنْ مَاءٍ مَهِينٍ

តើយើងមិនបានបង្កើតពួកអ្នកពីទឹកកាមដ៏ទន់ខ្សោយទេឬ?

فَجَعَلْنَاهُ فِي قَرَارٍ مَكِينٍ

ហើយយើងបានដាក់វានៅក្នុងកន្លែងដែលត្រូវបានគេថែរក្សា(ស្បូនស្រ្តី)

إِلَىٰ قَدَرٍ مَعْلُومٍ

រហូតដល់រយៈកាលកំណត់មួយ។

فَقَدَرْنَا فَنِعْمَ الْقَادِرُونَ

ហើយយើងបានកំណត់(នូវលក្ខណៈរបស់វា)។ ជាការពិតណាស់ យើងជាអ្នកកំណត់ដ៏ប្រសើរបំផុត។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

أَلَمْ نَجْعَلِ الْأَرْضَ كِفَاتًا

តើយើងមិនបានបង្កើតផែនដីជាកន្លែងប្រមូលផ្តុំ

أَحْيَاءً وَأَمْوَاتًا

ទាំងអ្នករស់ ទាំងអ្នកស្លាប់ទេឬ?

وَجَعَلْنَا فِيهَا رَوَاسِيَ شَامِخَاتٍ وَأَسْقَيْنَاكُمْ مَاءً فُرَاتًا

ហើយយើងបានបង្កើតភ្នំខ្ពស់ៗទាំងឡាយនៅលើផែនដីដើម្បីទប់លំនឹង។ ហើយយើងបានផ្ដល់ទឹកសាបដែលបរិសុទ្ធឱ្យពួកអ្នកផឹក។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

انْطَلِقُوا إِلَىٰ مَا كُنْتُمْ بِهِ تُكَذِّبُونَ

(នៅថ្ងៃបរលោក មានគេនិយាយទៅកាន់ពួកដែលបដិសេធថា៖) ចូរពួកអ្នកធ្វើដំណើរទៅកាន់អ្វី(ទណ្ឌកម្ម)ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ។

انْطَلِقُوا إِلَىٰ ظِلٍّ ذِي ثَلَاثِ شُعَبٍ

ចូរពួកអ្នកធ្វើដំណើរទៅកាន់ម្លប់(នៃផ្សែងភ្លើងនរក)ដែលបែកជាបីផ្នែកនោះចុះ។

لَا ظَلِيلٍ وَلَا يُغْنِي مِنَ اللَّهَبِ

គ្មានម្លប់ត្រជាក់ឡើយ ហើយក៏គ្មានអ្វីអាចរារាំងពីអណ្តាតភ្លើង(នរក)នោះដែរ។

إِنَّهَا تَرْمِي بِشَرَرٍ كَالْقَصْرِ

ពិតប្រាកដណាស់ វាជះផ្កាភ្លើងយ៉ាងខ្លាំងប្រៀបដូចជាវិមានដ៏ធំស្កឹមស្កៃ

كَأَنَّهُ جِمَالَتٌ صُفْرٌ

ដែលប្រៀបដូចជាសត្វអូដ្ឋលឿង។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

هَٰذَا يَوْمُ لَا يَنْطِقُونَ

នេះគឺជាថ្ងៃដែលពួកគេ(ពួកបដិសេធ)មិនអាចនិយាយអ្វីបានឡើយ។

وَلَا يُؤْذَنُ لَهُمْ فَيَعْتَذِرُونَ

ហើយពួកគេក៏មិនត្រូវបានគេអនុញ្ញាតឱ្យនិយាយដោះសានោះដែរ។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

هَٰذَا يَوْمُ الْفَصْلِ ۖ جَمَعْنَاكُمْ وَالْأَوَّلِينَ

នេះគឺជាថ្ងៃកាត់សេចក្ដី។ យើងបានប្រមូលផ្តុំពួកអ្នក និងអ្នកជំនាន់មុនទាំងអស់។

فَإِنْ كَانَ لَكُمْ كَيْدٌ فَكِيدُونِ

ដូចនេះ ប្រសិនបើពួកអ្នកមានកលល្បិចអ្វី(ដើម្បីរំដោះខ្លួនពីទណ្ឌកម្ម) ចូរពួកអ្នកប្រើកលល្បិចនោះចុះ។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

إِنَّ الْمُتَّقِينَ فِي ظِلَالٍ وَعُيُونٍ

ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាច(អល់ឡោះ) ពួកគេស្ថិតនៅក្រោមម្លប់ និងមានប្រភពទឹកជាច្រើន

وَفَوَاكِهَ مِمَّا يَشْتَهُونَ

ព្រមទាំងផ្លែឈើ(គ្រប់ប្រភេទ)តាមអ្វីដែលពួកគេប្រាថ្នា។

كُلُوا وَاشْرَبُوا هَنِيئًا بِمَا كُنْتُمْ تَعْمَلُونَ

(ហើយមានគេនិយាយទៅកាន់ពួកគេថា៖) ចូរពួកអ្នកបរិភោគ និងផឹកដោយក្ដីរីករាយចុះ ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានសាង។

إِنَّا كَذَٰلِكَ نَجْزِي الْمُحْسِنِينَ

ក៏ដូចគ្នាដែរ ពិតប្រាកដណាស់ យើងនឹងតបស្នងដល់បណ្ដាអ្នកដែលសាងអំពើល្អ។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

كُلُوا وَتَمَتَّعُوا قَلِيلًا إِنَّكُمْ مُجْرِمُونَ

(ហើយមានគេនិយាយទៅកាន់ពួកទាំងនោះថា៖) ចូរពួកអ្នកបរិភោគ និងត្រេកត្រអាលមួយរយៈពេលខ្លីសិនចុះ ព្រោះពិតណាស់ ពួកអ្នកគឺជាពួកឧក្រិដ្ឋជន។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

وَإِذَا قِيلَ لَهُمُ ارْكَعُوا لَا يَرْكَعُونَ

ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកទាំងនោះថា៖ ចូរពួកអ្នកប្រតិបត្តិសឡាត គឺពួកគេមិនសឡាតឡើយ។

وَيْلٌ يَوْمَئِذٍ لِلْمُكَذِّبِينَ

ភាពវិនាសអន្ដរាយនៅថ្ងៃនោះ គឺសម្រាប់ពួកដែលបដិសេធ។

فَبِأَيِّ حَدِيثٍ بَعْدَهُ يُؤْمِنُونَ

ដូចនេះ តើមានពាក្យសម្តីអ្វីបន្ទាប់ពីវា(គម្ពីរគួរអាន)ដែលពួកគេមានជំនឿនោះ?