Al-Anfal 8:17

Compare 2 Khmer translations

فَلَمْ تَقْتُلُوهُمْ وَلَٰكِنَّ اللَّهَ قَتَلَهُمْ ۚ وَمَا رَمَيْتَ إِذْ رَمَيْتَ وَلَٰكِنَّ اللَّهَ رَمَىٰ ۚ وَلِيُبْلِيَ الْمُؤْمِنِينَ مِنْهُ بَلَاءً حَسَنًا ۚ إِنَّ اللَّهَ سَمِيعٌ عَلِيمٌ

القرآن الكريم

DragHold to move · × to hide

ជាការពិតណាស់ ពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ(នាថ្ងៃសមរភូមិហ្ពាទើរ)នោះឡើយ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានសម្លាប់ពួកគេនោះ។ ហើយអ្នក(ឱព្យាការីមូហាំម៉ាត់)ក៏មិនបានគប់(គ្រាប់ក្រួស)នោះដែរនៅពេលដែលអ្នកគប់(ទៅលើពួកគេ)នោះ ក៏ប៉ុន្តែអល់ឡោះជាម្ចាស់ទៅវិញទេដែលបានគប់(ទៅលើពួកគេ)នោះ។ ហើយទ្រង់នឹងសាកល្បងបណ្តាអ្នកមានជំនឿអំពីរឿងនោះនូវការសាកល្បងដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាឮ មហាដឹងបំផុត។

Rowwad Translation Center

ដូច្នោះ ពួកអ្នក(អ្នកមានជំនឿ)មិនបានសម្លាប់ពួកគេ (ពួកមូស្ហរិគីនក្នុងសង្គ្រាមបាទើរ)ទេ។ ក៏ប៉ុន្ដែអល់ឡោះទេដែល បានសម្លាប់ពួកគេនោះ។ ហើយអ្នក(មូហាំម៉ាត់)មិនបានគ្រវែង ឡើយនៅពេលដែលអ្នកគ្រវែងនោះ ក៏ប៉ុន្ដែអល់ឡោះទេដែលបាន គ្រវែង។ ហើយទ្រង់សាកល្បងចំពោះបណ្ដាអ្នកដែលមានជំនឿនូវ ការសាកល្បងមួយដ៏ល្អ។ ពិតប្រាកដណាស់ អល់ឡោះ មហាឮ មហាដឹង។

Islamic Community Development Association