ប្រសិនបើពួកអ្នក(ឱពួកមុស្ហរីគីន)សុំឱ្យ(អល់ឡោះ)ដាក់ទណ្ឌកម្ម ពិតប្រាកដណាស់ ទណ្ឌកម្មនោះបានមកដល់ពួកអ្នកហើយ។ តែប្រសិនបើពួកអ្នកបញ្ឈប់(ការប្រឆាំង) នោះវាជាការប្រសើរសម្រាប់ពួកអ្នក។ តែប្រសិនបើពួកអ្នកវិលត្រឡប់(ទៅកាន់ការប្រឆាំង)វិញ យើងនឹងត្រឡប់ឲ្យពួកអ្នក(នូវភាពបរាជ័យដូចមុន) ហើយក្រុមរបស់ពួកអ្នកនឹងមិនអាចជួយជាប្រយោជន៍អ្វីដល់ពួកអ្នកបន្តិចនោះឡើយ ទោះបីជា(ពួកអ្នក)មានគ្នាច្រើនក៏ដោយ។ ហើយពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកដែលមានជំនឿ។
Al-Anfal 8:19
Compare 2 Khmer translations
إِنْ تَسْتَفْتِحُوا فَقَدْ جَاءَكُمُ الْفَتْحُ ۖ وَإِنْ تَنْتَهُوا فَهُوَ خَيْرٌ لَكُمْ ۖ وَإِنْ تَعُودُوا نَعُدْ وَلَنْ تُغْنِيَ عَنْكُمْ فِئَتُكُمْ شَيْئًا وَلَوْ كَثُرَتْ وَأَنَّ اللَّهَ مَعَ الْمُؤْمِنِينَ
DragHold to move · × to hide
ប្រសិនបើពួកអ្នក(ពួកគ្មានជំនឿ)សុំពីអល់ឡោះ ដើម្បី ទទួលបានជ័យជំនះ(លើពួកបំពាន) ភាពជោគជ័យពិតជាបានមក ដល់ពួកអ្នកជាមិនខាន។ ក៏ប៉ុន្ដែប្រសិនបើពួកអ្នកបពា្ឈប់ការប្រឆាំង (ចំពោះអល់ឡោះ) វាជាការប្រសើរបំផុតសម្រាប់ពួកអ្នក។ ប្រសិន បើពួកអ្នកវិលត្រឡប់(ទៅរកការប្រឆាំង)វិញ យើងនឹងធ្វើឱ្យពួក អ្នកទទួលការបរាជ័យទៀតជាមិនខាន។ វាគ្មានប្រយោជន៍អ្វី សម្រាប់ពួកអ្នកឡើយ ទោះបីជាក្រុមរបស់ពួកអ្នកមានចំនួនច្រើន លើសលប់យ៉ាងណាក៏ដោយ។ ហើយអល់ឡោះពិតជានៅជាមួយ បណ្ដាអ្នកដែលមានជំនឿ។