Al-Anfal 8:26

Compare 2 Khmer translations

وَاذْكُرُوا إِذْ أَنْتُمْ قَلِيلٌ مُسْتَضْعَفُونَ فِي الْأَرْضِ تَخَافُونَ أَنْ يَتَخَطَّفَكُمُ النَّاسُ فَآوَاكُمْ وَأَيَّدَكُمْ بِنَصْرِهِ وَرَزَقَكُمْ مِنَ الطَّيِّبَاتِ لَعَلَّكُمْ تَشْكُرُونَ

القرآن الكريم

DragHold to move · × to hide

ហើយចូរពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ)នឹកឃើញ នៅពេលដែលពួកអ្នកមានគ្នាតិច និងជាអ្នកដែលទន់ខ្សោយនៅលើផែនដី(កាលនៅក្រុងម៉ាក្កះ)។ ពួកអ្នកខ្លាចសត្រូវរបស់ពួកអ្នកធ្វើបាបពួកអ្នក តែអល់ឡោះទ្រង់បានផ្តល់កន្លែងជ្រកកោនដល់ពួកអ្នក(នៅក្រុងម៉ាទីណះ) ហើយទ្រង់បានពង្រឹងពួកអ្នកដោយឱ្យពួកអ្នកទទួលជ័យជម្នះ(នៅក្នុងសមរភូមិហ្ពាហ្ទើរ) ព្រមបានប្រទាននូវលាភសក្ការៈដ៏ល្អៗដល់ពួកអ្នក សង្ឃឹមថា ពួកអ្នកនឹងដឹងគុណ(អល់ឡោះ)។

Rowwad Translation Center

ចូរពួកអ្នកចងចាំ នៅពេលដែលពួកអ្នកមានគ្នាតិច ហើយ ទន់ខ្សោយនៅទឹកដីនេះ(ម៉ាក្កះ) ខណៈដែលពួកអ្នកខ្លាចពួកប្រឆាំង ចាប់ជំរិតពួកអ្នក តែទ្រង់បានផ្ដល់កន្លែងជ្រកកោនដល់ពួកអ្នក(នៅ ម៉ាឌីណះ) និងពង្រឹងពួកអ្នកដោយជំនួយពីទ្រង់ ព្រមទាំងទ្រង់បាន ផ្ដល់លាភសក្ការៈដ៏ល្អសម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកដឹងគុណ។

Islamic Community Development Association