Al-Anfal 8:29

Compare 2 Khmer translations

يَا أَيُّهَا الَّذِينَ آمَنُوا إِنْ تَتَّقُوا اللَّهَ يَجْعَلْ لَكُمْ فُرْقَانًا وَيُكَفِّرْ عَنْكُمْ سَيِّئَاتِكُمْ وَيَغْفِرْ لَكُمْ ۗ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ

القرآن الكريم

DragHold to move · × to hide

ឱបណ្តាអ្នកដែលមានជំនឿ៖ ប្រសិនបើពួកអ្នកកោតខ្លាចអល់ឡោះ ទ្រង់នឹងធ្វើឱ្យពួកអ្នកចេះបែងចែក(រវាងប្រការពិតនិងប្រការមិនពិត) ហើយទ្រង់នឹងលុបលាងនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកអ្នកចេញពីពួកអ្នក ព្រមទាំងអភ័យទោសដល់ពួកអ្នក(នូវបាបកម្មទាំងឡាយ)។ ហើយអល់ឡោះជាម្ចាស់ គឺជាអ្នកដែលមានភាពសប្បុរសដ៏ធំធេងបំផុត។

Rowwad Translation Center

ឱបណ្ដាអ្នកដែលមានជំនឿ ប្រសិនបើពួកអ្នកកោតខ្លាច អល់ឡោះនោះ ទ្រង់នឹងធ្វើឱ្យពួកអ្នកចេះបែងចែកខុសត្រូវ ហើយ ទ្រង់នឹងលុបបំបាត់ចោលអំពើអាក្រក់ទាំងឡាយរបស់ពួកអ្នក ព្រម ទាំងទ្រង់អភ័យទោសដល់ពួកអ្នក។ អល់ឡោះគឺជាអ្នកដែលមាន ភាពសប្បុរសបំផុត។

Islamic Community Development Association