ហើយ(ចូរពួកអ្នកនឹកឃើញ) ខណៈដែលស្ហៃតនបានតុបតែងលម្អដល់ពួកគេ(ពួកមុស្ហរីគីន)នូវទង្វើរបស់ពួកគេ ហើយវា(ស្ហៃតន)បាននិយាយថា៖ គ្មាននរណាម្នាក់ក្នុងចំណោមមនុស្សលោកអាចយកឈ្នះលើពួកអ្នកបានឡើយនៅថ្ងៃនេះ ហើយពិតប្រាកដណាស់ ខ្ញុំជាអ្នកចាំជួយពួកអ្នក។ ក៏ប៉ុន្តែ នៅពេលដែលក្រុមទាំងពីរបានជួបគ្នា ស្ហៃតនក៏បានរត់ចេញពីពួកគេ ហើយវានិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ជាការពិតណាស់ ខ្ញុំបានឃើញនូវអ្វី(ម៉ាឡាអ៊ីកាត់)ដែលពួកអ្នកមើលមិនឃើញ។ ពិតប្រាកដណាស់ ខ្ញុំខ្លាចអល់ឡោះ។ ហើយអល់ឡោះជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។
Al-Anfal 8:48
Compare 2 Khmer translations
وَإِذْ زَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ وَقَالَ لَا غَالِبَ لَكُمُ الْيَوْمَ مِنَ النَّاسِ وَإِنِّي جَارٌ لَكُمْ ۖ فَلَمَّا تَرَاءَتِ الْفِئَتَانِ نَكَصَ عَلَىٰ عَقِبَيْهِ وَقَالَ إِنِّي بَرِيءٌ مِنْكُمْ إِنِّي أَرَىٰ مَا لَا تَرَوْنَ إِنِّي أَخَافُ اللَّهَ ۚ وَاللَّهُ شَدِيدُ الْعِقَابِ
DragHold to move · × to hide
ហើយ(ចូរចងចាំ)នៅពេលដែលស្ហៃតនបានលំអទង្វើទាំង ឡាយរបស់ពួកគេសម្រាប់ពួកគេ ដោយបាននិយាយថាៈ គ្មានមនុស្ស ណាម្នាក់ដែលអាចយកជ័យជំនះលើពួកអ្នកបានឡើយនៅថ្ងៃនេះ។ ហើយពិតប្រាកដណាស់ ខ្ញុំជាអ្នកនៅជិតពួកអ្នក(ជាអ្នកជួយ)។ ប៉ុន្ដែនៅពេលដែលក្រុមទាំងពីរ(អ្នកមានជំនឿ និងពួកគ្មានជំនឿ) បានឃើញគ្នានោះ វាក៏បានរត់ចេញ ហើយនិយាយថាៈ ពិតប្រាកដ ណាស់ ខ្ញុំមិនជាប់ពាក់ព័ន្ធជាមួយពួកអ្នកឡើយ។ ខ្ញុំពិតជាមើល ឃើញនូវអ្វីដែលពួកអ្នកមើលមិនឃើញ។ ពិតប្រាកដណាស់ ខ្ញុំខ្លាច អល់ឡោះ ហើយអល់ឡោះជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។