The Shattering · al-Infitar · سورة الانفطار · 19 ayahs

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។

إِذَا السَّمَاءُ انْفَطَرَتْ

នៅពេលដែលមេឃប្រេះបែក

وَإِذَا الْكَوَاكِبُ انْتَثَرَتْ

និងនៅពេលដែលភពទាំងឡាយត្រូវបានធ្លាក់បាក់បែក

وَإِذَا الْبِحَارُ فُجِّرَتْ

និងនៅពេលដែលសមុទ្រទាំងឡាយត្រូវរលាយចូលគ្នា

وَإِذَا الْقُبُورُ بُعْثِرَتْ

និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេក្រឡាប់។

عَلِمَتْ نَفْسٌ مَا قَدَّمَتْ وَأَخَّرَتْ

(នៅពេលនោះ) បុគ្គលគ្រប់រូបនឹងដឹងនូវអ្វីដែលខ្លួនបានសាង និងអ្វីដែលខ្លួនមិនទាន់បានសាង។

يَا أَيُّهَا الْإِنْسَانُ مَا غَرَّكَ بِرَبِّكَ الْكَرِيمِ

ឱមនុស្ស(ដែលបដិសេធការបង្កើតឲ្យរស់ឡើងវិញ)! តើអ្វីដែលបោកប្រាស់អ្នកឲ្យប្រឆាំងនឹងព្រះជាម្ចាស់របស់អ្នកដ៏មហាថ្កុំថ្កើង?

الَّذِي خَلَقَكَ فَسَوَّاكَ فَعَدَلَكَ

ជាអ្នកដែលបានបង្កើតរូបអ្នក និងបានធ្វើឱ្យអ្នកមានរូបរាងកាយសមសួន

فِي أَيِّ صُورَةٍ مَا شَاءَ رَكَّبَكَ

ក្នុងរូបភាពណាមួយដែលទ្រង់មានចេតនា ទ្រង់នឹងបង្កើតអ្នក(ក្នុងរូបភាព)នោះ។

كَلَّا بَلْ تُكَذِّبُونَ بِالدِّينِ

ពុំដូច្នោះឡើយ។ ផ្ទុយទៅវិញ ពួកអ្នកបានបដិសេធនឹងថ្ងៃបរលោក។

وَإِنَّ عَلَيْكُمْ لَحَافِظِينَ

ហើយពិតប្រាកដណាស់ គឺពិតជាមានអ្នកឃ្លាំមើល(ម៉ាឡាអ៊ីកាត់)លើពួកអ្នក។

كِرَامًا كَاتِبِينَ

ជាអ្នកដែលថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់ទង្វើរបស់ពួកអ្នក)។

يَعْلَمُونَ مَا تَفْعَلُونَ

ពួកគេដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

إِنَّ الْأَبْرَارَ لَفِي نَعِيمٍ

ពិតប្រាកដណាស់ អ្នកដែលបានសាងអំពើល្អទាំងឡាយ ពិតជានឹងស្ថិតក្នុងឋានសួគ៌ណាអ៊ីម។

وَإِنَّ الْفُجَّارَ لَفِي جَحِيمٍ

ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្តអំពើអាក្រក់ ពិតជាស្ថិតក្នុងភ្លើងនរកដែលឆាបឆេះ។

يَصْلَوْنَهَا يَوْمَ الدِّينِ

ពួកគេនឹងទទួលរងនូវកម្តៅរបស់វានៅថ្ងៃបរលោក។

وَمَا هُمْ عَنْهَا بِغَائِبِينَ

ហើយពួកគេមិនអាចគេចវេះពីវាបានជាដាច់ខាត។

وَمَا أَدْرَاكَ مَا يَوْمُ الدِّينِ

តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា ថ្ងៃបរលោកជាអ្វីនោះ?

ثُمَّ مَا أَدْرَاكَ مَا يَوْمُ الدِّينِ

បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃបរលោកជាអ្វីនោះ?

يَوْمَ لَا تَمْلِكُ نَفْسٌ لِنَفْسٍ شَيْئًا ۖ وَالْأَمْرُ يَوْمَئِذٍ لِلَّهِ

គឺថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចផ្តល់ផលប្រយោជន៍អ្វីបន្តិចដល់អ្នកដទៃនោះឡើយ។ ហើយនៅក្នុងថ្ងៃនោះ កិច្ចការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។