At-Tawbah 9:117

Compare 2 Khmer translations

لَقَدْ تَابَ اللَّهُ عَلَى النَّبِيِّ وَالْمُهَاجِرِينَ وَالْأَنْصَارِ الَّذِينَ اتَّبَعُوهُ فِي سَاعَةِ الْعُسْرَةِ مِنْ بَعْدِ مَا كَادَ يَزِيغُ قُلُوبُ فَرِيقٍ مِنْهُمْ ثُمَّ تَابَ عَلَيْهِمْ ۚ إِنَّهُ بِهِمْ رَءُوفٌ رَحِيمٌ

القرآن الكريم

DragHold to move · × to hide

ជាការពិតណាស់ អល់ឡោះទ្រង់បានទទួលយកការសារភាពកំហុសពីព្យាការី(មូហាំម៉ាត់) ពីអ្នកមូហាជីរីន និងអ្នកអាន់ស័រដែលពួកគេបានគោរពតាមគាត់(ព្យាការីមូហាំម៉ាត់)ក្នុងពេលវេលាដ៏លំបាកបំផុត(សមរភូមិតាពូក) ក្រោយពីដួងចិត្តក្រុមមួយក្នុងចំណោមពួកគេស្ទើរតែបោះបង់(ការប្រយុទ្ធ)ទៅហើយ។ ក្រោយមក ទ្រង់បានទទួលយកការសារភាពកំហុសពីពួកគេ។ ពិតប្រាកដណាស់ ទ្រង់មហាមេត្តាករុណា មហាអាណិតស្រលាញ់បំផុតចំពោះពួកគេ។

Rowwad Translation Center

ជាការពិតណាស់ អល់ឡោះបានទទួលយកការសារ-ភាពកំហុសពីណាពី(មូហាំម៉ាត់) និងបណ្ដាមូហាជីរីន និងបណ្ដា អាន់ស័រ ដែលពួកគេបានតាមគាត់នៅគ្រាលំបាកក្រោយពីចិត្ដនៃ ក្រុមរបស់ពួកគេមួយស្ទើរតែងាកចេញ(ពីការពិត)ទៅហើយនោះ។ តែបន្ទាប់មកទ្រង់ក៏បានទទួលយកការសារភាពកំហុសរបស់ពួកគេ វិញ។ ពិតប្រាកដណាស់ ទ្រង់មហាករុណា មហាអាណិតស្រឡាញ់ ចំពោះពួកគេ។

Islamic Community Development Association