ចំពោះអ្នក(អ្នកមានជំនឿ)ដែលរស់នៅក្រុងម៉ាទីណះ និងពួកអារ៉ាប់ជនបទដែលរស់នៅជុំវិញពួកគេ គឺពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះនោះឡើយ ហើយពួកគេក៏មិនស្រលាញ់ខ្លួនឯងជាងគាត់(អ្នកនាំសារមូហាំម៉ាត់)នោះដែរ។ នោះគឺដោយសារតែការស្រេកទឹក ការនឿយហត់ និងការស្រេកឃ្លានមិនប៉ះពាល់ដល់ពួកគេនៅក្នុង(ការតស៊ូក្នុង)មាគ៌ារបស់អល់ឡោះឡើយ។ ពួកគេមិនឈានជើងទៅកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមានកំហឹង ហើយពួកគេក៏មិនដែលជួបប្រទះនូវគ្រោះអ្វីពីសត្រូវនោះដែរ ក្រៅពីអ្វីដែលគេបានកត់ត្រាឱ្យពួកគេនូវទង្វើកុសលប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកដែលសាងអំពើល្អឡើយ។
At-Tawbah 9:120
Compare 2 Khmer translations
مَا كَانَ لِأَهْلِ الْمَدِينَةِ وَمَنْ حَوْلَهُمْ مِنَ الْأَعْرَابِ أَنْ يَتَخَلَّفُوا عَنْ رَسُولِ اللَّهِ وَلَا يَرْغَبُوا بِأَنْفُسِهِمْ عَنْ نَفْسِهِ ۚ ذَٰلِكَ بِأَنَّهُمْ لَا يُصِيبُهُمْ ظَمَأٌ وَلَا نَصَبٌ وَلَا مَخْمَصَةٌ فِي سَبِيلِ اللَّهِ وَلَا يَطَئُونَ مَوْطِئًا يَغِيظُ الْكُفَّارَ وَلَا يَنَالُونَ مِنْ عَدُوٍّ نَيْلًا إِلَّا كُتِبَ لَهُمْ بِهِ عَمَلٌ صَالِحٌ ۚ إِنَّ اللَّهَ لَا يُضِيعُ أَجْرَ الْمُحْسِنِينَ
DragHold to move · × to hide
ចំពោះប្រជាជននៅក្រុងម៉ាឌីណះ និងពួកអារ៉ាប់ជនបទ ដែលនៅជុំវិញពួកគេមិនដែលបោះបង់អ្នកនាំសាររបស់អល់ឡោះ (ពេលមានសង្គ្រាម)ឡើយ ហើយពួកគេក៏មិនស្រឡាញ់ខ្លួនរបស់ ពួកគេជាងរូបគាត់(អ្នកនាំសារ)ដែរ។ ទាំងនោះគឺដោយសារតែការ សេ្រកទឹក និងការហត់នឿយ និងការសេ្រកឃ្លានមិនបង្កផលប៉ះ ពាល់ដល់ពួកគេនៅក្នុងមាគ៌ារបស់អល់ឡោះ(សង្គ្រាម)។ ហើយ ពួកគេមិនឈានជើងទៅទីកន្លែងណាដែលធ្វើឱ្យពួកប្រឆាំងមាន កំហឹងឡើយ ហើយក៏មិនដែលជួបប្រទះភាពគ្រោះថ្នាក់អ្វីពីសត្រូវ ដែរ។ ផ្ទុយទៅវិញត្រូវបានគេកត់ត្រាសម្រាប់ពួកគេនូវអំពើល្អ ដោយសារប្រការទាំងនេះ។ ពិតប្រាកដណាស់ អល់ឡោះពិតជា មិនបំបាត់ផលបុណ្យរបស់បណ្ដាអ្នកសាងអំពើល្អឡើយ។