لَمْ يَكُنِ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ مُنْفَكِّينَ حَتَّىٰ تَأْتِيَهُمُ الْبَيِّنَةُ
ពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន គឺមិនបោះបង់ភាពគ្មានជំនឿរបស់ពួកគេឡើយ រហូតទាល់តែសញ្ញាភស្ដុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេ។
بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ
ក្នុងព្រះនាមអល់ឡោះ មហាសប្បុរស មហាអាណិតស្រលាញ់។
لَمْ يَكُنِ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ مُنْفَكِّينَ حَتَّىٰ تَأْتِيَهُمُ الْبَيِّنَةُ
ពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន គឺមិនបោះបង់ភាពគ្មានជំនឿរបស់ពួកគេឡើយ រហូតទាល់តែសញ្ញាភស្ដុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេ។
رَسُولٌ مِنَ اللَّهِ يَتْلُو صُحُفًا مُطَهَّرَةً
គឺអ្នកនាំសារម្នាក់មកពីអល់ឡោះដែលនឹងសូត្រគម្ពីរ(គួរអាន)ដ៏ស្អាតស្អំ។
فِيهَا كُتُبٌ قَيِّمَةٌ
នៅក្នុងវា(គម្ពីរ) គឺមានដំណឹងពិត និងច្បាប់ដ៏យុត្តិធម៌។
وَمَا تَفَرَّقَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِنْ بَعْدِ مَا جَاءَتْهُمُ الْبَيِّنَةُ
ហើយពួកដែលគេផ្តល់គម្ពីរឱ្យមិនបានខ្វែងគំនិតគ្នានោះឡើយ លើកលែងតែក្រោយពីសញ្ញាភស្តុតាងដ៏ច្បាស់លាស់បានមកដល់ពួកគេប៉ុណ្ណោះ។
وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ ۚ وَذَٰلِكَ دِينُ الْقَيِّمَةِ
ហើយគេមិនបានប្រើពួកគេនោះឡើយ ក្រៅតែពីឲ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយស្មោះសចំពោះសាសនា(របស់ទ្រង់) និងចៀសវាងពីប្រការស្ហ៊ីរិក ព្រមទាំងប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់នោះឡើយ។ នោះហើយជាសាសនាដ៏ត្រឹមត្រូវ។
إِنَّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ فِي نَارِ جَهَنَّمَ خَالِدِينَ فِيهَا ۚ أُولَٰئِكَ هُمْ شَرُّ الْبَرِيَّةِ
ពួកគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន នឹងស្ថិតក្នុងនរកជើហាន់ណាំដោយស្ថិតនៅក្នុងនោះជាអមតៈ។ ពួកទាំងនោះហើយជាភាវៈដែលអាក្រក់បំផុត។
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ هُمْ خَيْرُ الْبَرِيَّةِ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល អ្នកទាំងនោះហើយជាភាវៈដែលល្អបំផុត។
جَزَاؤُهُمْ عِنْدَ رَبِّهِمْ جَنَّاتُ عَدْنٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ رَضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ ذَٰلِكَ لِمَنْ خَشِيَ رَبَّهُ
ការតបស្នងរបស់ពួកគេនៅឯព្រះជាម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ អល់ឡោះបានពេញចិត្តចំពោះពួកគេ ហើយពួកគេក៏ពេញចិត្តចំពោះទ្រង់វិញដែរ។ នោះគឺសម្រាប់តែជនណាដែលខ្លាចព្រះជាម្ចាស់របស់គេប៉ុណ្ណោះ។