Monotheism · al-Ikhlas · سورة الإخلاص · 4 ayahs

القرآن الكريمIslamic Community Development Association

بِسْمِ اللَّهِ الرَّحْمَٰنِ الرَّحِيمِ

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

قُلْ هُوَ اللَّهُ أَحَدٌ

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អល់ឡោះគឺជាម្ចាស់តែមួយគត់។

اللَّهُ الصَّمَدُ

អល់ឡោះ គឺជាអ្នកដែលត្រូវគេពឹងពាក់ ។

لَمْ يَلِدْ وَلَمْ يُولَدْ

ទ្រង់មិនបានប្រសូតបុត្រឡើយ ហើយទ្រង់ក៏មិនត្រូវគេ ប្រសូតដែរ ។

وَلَمْ يَكُنْ لَهُ كُفُوًا أَحَدٌ

ហើយគ្មាននរណាម្នាក់ប្រៀបប្រដូចនឹងទ្រង់ឡើយ។