តែនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ(ពីគ្រោះមហន្តរាយ)ហើយនោះ ស្រាប់តែពួកគេបែរជាបង្កវិនាសកម្មនៅលើផែនដីដោយមិនត្រឹមត្រូវទៅវិញ។ ឱមនុស្សលោកទាំងឡាយ! ការបំពានរបស់ពួកអ្នក គឺនឹងធ្លាក់ទៅលើខ្លួនពួកអ្នកផ្ទាល់ប៉ុណ្ណោះ។ ការត្រេកត្រអាលនឹងជីវិតលោកិយ(គឺគ្រាន់តែបណ្ដោះអាសន្ន)។ ក្រោយមក កន្លែងវិលត្រឡប់របស់ពួកអ្នក គឺមកកាន់យើង(តែមួយគត់)។ ពេលនោះ យើងនឹងប្រាប់ពួកអ្នកពីអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ត។
Yunus 10:23
Compare 2 Khmer translations
فَلَمَّا أَنْجَاهُمْ إِذَا هُمْ يَبْغُونَ فِي الْأَرْضِ بِغَيْرِ الْحَقِّ ۗ يَا أَيُّهَا النَّاسُ إِنَّمَا بَغْيُكُمْ عَلَىٰ أَنْفُسِكُمْ ۖ مَتَاعَ الْحَيَاةِ الدُّنْيَا ۖ ثُمَّ إِلَيْنَا مَرْجِعُكُمْ فَنُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ
DragHold to move · × to hide
ហើយនៅពេលដែលទ្រង់បានជួយសង្គ្រោះពួកគេ ស្រាប់ តែពួកគេបែរជាបំពាននៅលើផែនដីដោយអយុត្តិធម៌ទៅវិញ។ ឱ មនុស្សលោក. ជាការពិតណាស់ ការបំពានរបស់ពួកអ្នកនឹងធ្លាក់ លើខ្លួនពួកអ្នកវិញ។ វាគ្រាន់តែជាក្តីរីករាយនៃជីវិតលោកិយ ប៉ុណ្ណោះ។ តែក្រោយមកចំពោះយើងគឺជាកន្លែងវិលត្រឡប់របស់ ពួកអ្នក ហើយយើងនឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកបានសាង។