តាមពិត ការប្រៀបធៀបឆាកជីវិតលោកិយនេះ គឺប្រៀបដូចជាទឹកភ្លៀងដែលយើងបានបញ្ចុះវាពីលើមេឃដែលធ្វើឱ្យរុក្ខជាតិនៅលើផែនដីដុះចម្រុះគ្នានូវអ្វីដែលមនុស្ស និងសត្វអាចបរិភោគបាន។ លុះដល់ពេលដែលដីបានបញ្ចេញនូវភាពស្រស់បំព្រង និងភាពស្រស់ស្អាតរបស់វា(តាមរយៈរុក្ខជាតិជាច្រើនប្រភេទ) ហើយម្ចាស់របស់វាគិតថា ពួកគេជាអ្នកដែលមានលទ្ធភាព(អាចប្រមូលផលអំពីវាបាន)ហើយនោះ ស្រាប់តែបទបញ្ជារបស់យើងក៏បានមកដល់នៅពេលយប់ ឬពេលថ្ងៃ។ ពេលនោះ យើងក៏បានធ្វើឱ្យវាត្រូវខូចខ្ទេចខ្ទីអស់ ហាក់ដូចជាមិនធ្លាប់មានអ្វីសោះកាលពីម្សិល។ ក៏ដូច្នោះដែរ យើងបានបកស្រាយបញ្ជាក់នូវសញ្ញាភស្តុតាងជាច្រើនសម្រាប់ក្រុមដែលចេះគិតពិចារណា។
Yunus 10:24
Compare 2 Khmer translations
إِنَّمَا مَثَلُ الْحَيَاةِ الدُّنْيَا كَمَاءٍ أَنْزَلْنَاهُ مِنَ السَّمَاءِ فَاخْتَلَطَ بِهِ نَبَاتُ الْأَرْضِ مِمَّا يَأْكُلُ النَّاسُ وَالْأَنْعَامُ حَتَّىٰ إِذَا أَخَذَتِ الْأَرْضُ زُخْرُفَهَا وَازَّيَّنَتْ وَظَنَّ أَهْلُهَا أَنَّهُمْ قَادِرُونَ عَلَيْهَا أَتَاهَا أَمْرُنَا لَيْلًا أَوْ نَهَارًا فَجَعَلْنَاهَا حَصِيدًا كَأَنْ لَمْ تَغْنَ بِالْأَمْسِ ۚ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَتَفَكَّرُونَ
DragHold to move · × to hide
ជាការពិតណាស់ ការប្រៀបធៀបនៃការរស់នៅក្នុង លោកិយនេះគឺដូចជាទឹកភ្លៀង ដែលយើងបានបញ្ចុះវាពីលើមេឃ ហើយវាបានធ្វើឱ្យរុក្ខជាតិដុះចំរុះគ្នានូវអ្វីដែលមនុស្សនិងសត្វ បរិភោគ។ លុះដល់ពេលដែលដីនោះបានបពោ្ចញនូវភាពស្រស់ បំព្រងនិងសោភ័ណភាពរបស់វា ហើយម្ចាស់របស់វាស្មានថា ពួក គេនឹងមានលទ្ធភាពលើវា(អាចប្រមូលផលបាន) ស្រាប់តែបទ បញ្ជារបស់យើងបានមកដល់ដីនោះនៅពេលយប់ឬពេលថ្ងៃ ហើយ យើងធ្វើឱ្យវាខេ្ទចខ្ទីអស់ហាក់ដូចជាមិនធ្លាប់មាន(រុក្ខជាតិ)សោះ កាលពីម្សិលមិញ។ ដូចគ្នានេះដែរ យើងបញ្ជាក់ប្រាប់យ៉ាងច្បាស់ នូវអាយ៉ាត់ៗសម្រាប់ក្រុមដែលគិតពិចារណា។