ហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មានការងឿងឆ្ងល់(ពីរឿងអ្វីមួយ) ពិតប្រាកដណាស់ អ្វីដែលអ្នកគួរឆ្ងល់នោះ គឺសម្តីរបស់ពួកគេដែលនិយាយថា៖ តើនៅពេលដែលពួកយើង(បានស្លាប់)ក្លាយទៅជាដីហើយនោះ តើពួកយើងត្រូវបានគេបង្កើត(ឲ្យរស់ឡើងវិញ)សាជាថ្មីយ៉ាងដូចម្តេច? ពួកទាំងនោះហើយ គឺជាពួកដែលប្រឆាំងនឹងព្រះជាម្ចាស់របស់ពួកគេ។ ហើយពួកទាំងនោះនឹងត្រូវគេដាក់ច្រវាក់(អំពីភ្លើងនរក)នៅលើករបស់ពួកគេ។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Ar-Ra'd 13:5
Compare 2 Khmer translations
وَإِنْ تَعْجَبْ فَعَجَبٌ قَوْلُهُمْ أَإِذَا كُنَّا تُرَابًا أَإِنَّا لَفِي خَلْقٍ جَدِيدٍ ۗ أُولَٰئِكَ الَّذِينَ كَفَرُوا بِرَبِّهِمْ ۖ وَأُولَٰئِكَ الْأَغْلَالُ فِي أَعْنَاقِهِمْ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
DragHold to move · × to hide
ហើយប្រសិនបើអ្នក(មូហាំម៉ាត់)ឆ្ងល់(ក្នុងការបដិសេធ របស់ពួកគេចំពោះអ្នក) គឺគួរតែមានការងឿងឆ្ងល់ទៅចំពោះពាក្យ សំដីរបស់ពួកគេដែលនិយាយថាៈ តើនៅពេលដែលពួកយើងក្លាយ ជាដីហើយនោះ ពួកយើងពិតជានឹងកើតឡើងជាថ្មីម្ដងទៀតឬ? ពួក ទាំងនោះហើយគឺជាពួកដែលបានប្រឆាំងនឹងម្ចាស់របស់ពួកគេ ហើយពួកទាំងនោះត្រូវបានគេចងច្រវ៉ាក់នៅលើករបស់ពួកគេ ហើយពួកទាំងនោះគឺជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជា អមតៈ។