Ar-Ra'd 13:6

Compare 2 Khmer translations

وَيَسْتَعْجِلُونَكَ بِالسَّيِّئَةِ قَبْلَ الْحَسَنَةِ وَقَدْ خَلَتْ مِنْ قَبْلِهِمُ الْمَثُلَاتُ ۗ وَإِنَّ رَبَّكَ لَذُو مَغْفِرَةٍ لِلنَّاسِ عَلَىٰ ظُلْمِهِمْ ۖ وَإِنَّ رَبَّكَ لَشَدِيدُ الْعِقَابِ

القرآن الكريم

DragHold to move · × to hide

ហើយពួកគេសុំឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ផ្តល់នូវប្រការអាក្រក់(ទណ្ឌកម្ម) មុននឹងប្រការល្អ(ជំនឿ)។ ពិតប្រាកដណាស់ ទណ្ឌកម្មបែបនេះបានកើតឡើងរួចមកហើយចំពោះអ្នកជំនាន់មុនពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់ពោរពេញដោយការអភ័យទោសដល់មនុស្សលោកចំពោះការបំពានរបស់ពួកគេ។ ហើយពិតប្រាកដណាស់ ព្រះជាម្ចាស់របស់អ្នកទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបំផុត។

Rowwad Translation Center

ហើយពួកគេសុំអ្នក(មូហាំម៉ាត់)ឱ្យផ្ដល់នូវប្រការអាក្រក់ ភ្លាមៗមុននឹងប្រការល្អមកដល់ ហើយតាមការពិតរឿងរ៉ាវបែប នេះបានកើតឡើងជាច្រើនដងមកហើយមុនពួកគេ។ ហើយជាការ ពិតណាស់ ម្ចាស់របស់អ្នកគឺពោរពេញទៅដោយសេចក្ដីអនុគ្រោះ ចំពោះមនុស្សលោកលើការបំពានរបស់ពួកគេ។ ហើយពិតប្រាកដ ណាស់ ម្ចាស់របស់អ្នកគឺដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុត។

Islamic Community Development Association