ចូរអ្នកអត់ធ្មត់ដោយខ្លួនអ្នកផ្ទាល់ជាមួយនឹងអ្នកដែលបួងសួងទៅកាន់ព្រះជាម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយប្រាថ្នាចង់បានការពេញចិត្តពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយចង់បានភាពលម្អនៃជីវិតលោកិយឱ្យសោះ។ ហើយអ្នកមិនត្រូវធ្វើតាមអ្នកដែលយើងបានធ្វើឱ្យចិត្តរបស់គេព្រងើយកន្តើយ(មិនយកចិត្តទុកដាក់)ចំពោះការរឭកមកចំពោះយើង ហើយដើរតាមទំនើងចិត្តរបស់ខ្លួននោះឡើយ។ ទង្វើរបស់គេបានក្លាយទៅជាអសារបង់ទៅហើយ។
Al-Kahf 18:28
Compare 2 Khmer translations
وَاصْبِرْ نَفْسَكَ مَعَ الَّذِينَ يَدْعُونَ رَبَّهُمْ بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ ۖ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ الْحَيَاةِ الدُّنْيَا ۖ وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُ عَنْ ذِكْرِنَا وَاتَّبَعَ هَوَاهُ وَكَانَ أَمْرُهُ فُرُطًا
DragHold to move · × to hide
ចូរអ្នកអត់ធ្មត់ខ្លួនឯងជាមួយនឹងបណា្ដអ្នកដែលគោរព សក្ការៈចំពោះម្ចាស់របស់ពួកគេទាំងព្រឹកទាំងល្ងាចដោយពួកគេចង់ បានការយល់ព្រមពីទ្រង់។ ហើយចូរអ្នកកុំមើលរំលងពួកគេដោយ អ្នកចង់បានភាពអស្ចារ្យនៃការរស់នៅក្នុងលោកិយ។ ហើយចូរអ្នកកុំគោរពតាមអ្នកដែលយើងបានធ្វើឱ្យចិត្ដរបស់គេមិនយកចិត្ដទុក ដាក់ក្នុងការរំលឹកមកចំពោះយើង និងបានធ្វើតាមតែអំពើចិត្ដរបស់ គេឱ្យសោះ។ ហើយកិច្ចការរបស់គេក្លាយទៅជាអន្ដរាយទៅវិញ។