Al-Kahf 18:29

Compare 2 Khmer translations

وَقُلِ الْحَقُّ مِنْ رَبِّكُمْ ۖ فَمَنْ شَاءَ فَلْيُؤْمِنْ وَمَنْ شَاءَ فَلْيَكْفُرْ ۚ إِنَّا أَعْتَدْنَا لِلظَّالِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِنْ يَسْتَغِيثُوا يُغَاثُوا بِمَاءٍ كَالْمُهْلِ يَشْوِي الْوُجُوهَ ۚ بِئْسَ الشَّرَابُ وَسَاءَتْ مُرْتَفَقًا

القرآن الكريم

DragHold to move · × to hide

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ សេចក្តីពិត គឺមកពីព្រះជាម្ចាស់របស់ពួកអ្នក។ ដូច្នេះ ជនណាដែលមានបំណង ចូរឱ្យគេមានជំនឿចុះ។ ជនណាដែលមានបំណង ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលបំពាននូវភ្លើងនរកដែលជាជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំឱ្យគេផ្ដល់ទឹកឲ្យ គេនឹងផ្ដល់ទឹកឱ្យពួកគេនូវទឹកដែលប្រៀបដូចជាប្រេងកំពុងពុះ ដែលធ្វើឱ្យរលាកមុខ(របស់ពួកគេ)។ ជាគ្រឿងផឹកដ៏អាក្រក់បំផុត និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។

Rowwad Translation Center

ចូរអ្នកពោលថាៈ ភាពពិតគឺមកពីម្ចាស់របស់ពួកអ្នក។ ហើយបើអ្នកណាមានបំណង(មានជំនឿ)ចូរឱ្យគេមានជំនឿចុះ។ តែបើអ្នកណាមានបំណង(គ្មានជំនឿ)វិញ ចូរឱ្យគេប្រឆាំងចុះ។ ពិតប្រាកដណាស់ យើងបានរៀបចំសម្រាប់ពួកដែលបំពាននូវភ្លើង នរក ដែលមានជញ្ជាំងព័ទ្ធជុំវិញពួកគេ។ ហើយប្រសិនបើពួកគេសុំ ឱ្យជួយ(សុំទឹកផឹក) ពួកគេត្រូវបានគេផ្ដល់ឱ្យនូវទឹកដូចជាបេ្រង កំពុងពុះធ្វើឱ្យរលាកផ្ទៃមុខរបស់ពួកគេ។ គ្រឿងផឹកនិងកន្លែងរស់ នៅរបស់ពួកគេគឺអាក្រក់ជាទីបំផុត។

Islamic Community Development Association