ហើយទោះបីជាអ្នកចេញពីទីកន្លែងណាក៏ដោយ ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជិតអាល់ហារ៉មចុះ(នៅពេលអ្នកចង់ប្រតិបត្តិសឡាត)។ ហើយទោះបីជាពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ស្ថិតនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ពួកអ្នកទៅកាន់ទិស(ម៉ាស្ជិតអាល់ហារ៉ម)ចុះ(នៅពេលដែលពួកអ្នកចង់ប្រតិបត្តិសឡាត) ដើម្បីកុំឱ្យមនុស្សលោកមានលេសប្រឆាំងនឹងពួកអ្នក លើកលែងតែពួកដែលបំពានក្នុងចំណោមពួកគេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកកុំខ្លាចពួកគេឲ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ ដើម្បីយើងនឹងបំពេញនូវឧបការគុណរបស់យើងដល់ពួកអ្នក ហើយសង្ឃឹមថាពួកអ្នកទទួលបានការចង្អុលបង្ហាញ។
Al-Baqarah 2:150
Compare 2 Khmer translations
وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ فَلَا تَخْشَوْهُمْ وَاخْشَوْنِي وَلِأُتِمَّ نِعْمَتِي عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
DragHold to move · × to hide
ហើយគ្រប់កន្លែងដែលអ្នកចេញដំណើរ(ហើយអ្នកចង់ សឡាត) ចូរអ្នកតម្រង់មុខរបស់អ្នកទៅកាន់ទិសម៉ាស្ជីទីលហារ៉ម។ ហើយពួកអ្នកនៅទីកន្លែងណាក៏ដោយ ចូរពួកអ្នកតម្រង់មុខរបស់ ពួកអ្នកទៅកាន់ទិសរបស់វា ដើម្បីកុំឱ្យមនុស្សជជែកតវ៉ានឹងពួកអ្នក លើកលែងតែពួកមួយចំនួនក្នុងចំណោមពួកគេដែលបានបំពាន ប៉ុណ្ណោះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចពួកគេ ហើយចូរពួកអ្នកកោត ខ្លាចយើងវិញ ហើយយើងប្រាកដជានឹងបំពេញនូវនៀកម៉ាត់របស់ យើងលើពួកអ្នក និងដើម្បីពួកអ្នកមានការចង្អុលបងា្ហញ។