Al-Baqarah 2:151

Compare 2 Khmer translations

كَمَا أَرْسَلْنَا فِيكُمْ رَسُولًا مِنْكُمْ يَتْلُو عَلَيْكُمْ آيَاتِنَا وَيُزَكِّيكُمْ وَيُعَلِّمُكُمُ الْكِتَابَ وَالْحِكْمَةَ وَيُعَلِّمُكُمْ مَا لَمْ تَكُونُوا تَعْلَمُونَ

القرآن الكريم

DragHold to move · × to hide

ក៏ដូចគ្នាដែរ យើងបានបញ្ជូនអ្នកនាំសារម្នាក់(គឺព្យាការីមូហាំម៉ាត់)ពីក្នុងចំណោមពួកអ្នកទៅកាន់ពួកអ្នក ដើម្បីឱ្យគាត់សូត្របណ្តាវាក្យខណ្ឌរបស់យើងឱ្យពួកអ្នកស្តាប់ និងជម្រះសម្អាតពួកអ្នក ហើយនិងបង្រៀនគម្ពីរ(គួរអាន) និងគតិបណ្ឌិត(ស៊ុណ្ណះ)ដល់ពួកអ្នក ព្រមទាំងបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់បានដឹង។

Rowwad Translation Center

ដូចជាយើងបានបញ្ជូនទៅកាន់ពួកអ្នកនូវអ្នកនាំសារ (មូហាំម៉ាត់)ក្នុងចំណោមពួកអ្នក ដើម្បីគេនឹងសូត្រអាយ៉ាត់ៗ របស់យើងឱ្យពួកអ្នកស្ដាប់ និងសំអាត(បាបកម្ម)ពួកអ្នក ហើយនិង បង្រៀនដល់ពួកអ្នកនូវគម្ពីរគួរអាន និងមាគ៌ា របស់មូហាំម៉ាត់ ព្រម ទាំងបង្រៀនពួកអ្នកនូវអ្វីដែលពួកអ្នកមិនធ្លាប់បានដឹង។

Islamic Community Development Association