ពិតប្រាកដណាស់ នៅក្នុងការបង្កើតមេឃជាច្រើនជាន់និងផែនដី ការផ្លាស់ប្តូរវេនគ្នារវាងពេលយប់និងពេលថ្ងៃ សំពៅដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រដែលផ្តល់ជាប្រយោជន៍ដល់មនុស្សលោក ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃដែលតាមរយៈទឹកភ្លៀងនេះ ទ្រង់ធ្វើឲ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីវាបានស្លាប់(គ្មានជីជាតិ) ហើយទ្រង់បានពង្រាយសត្វគ្រប់ប្រភេទនៅលើផែនដី ការផ្លាស់ប្តូរ(ទិស)ខ្យល់ ហើយនិងដុំពពកដែលរសាត់អណ្តែតនៅរវាងមេឃនិងផែនដី ទាំងនោះគឺជាភស្តុតាងយ៉ាងច្បាស់លាស់សម្រាប់ក្រុមដែលចេះគិតពិចារណា។
Al-Baqarah 2:164
Compare 2 Khmer translations
إِنَّ فِي خَلْقِ السَّمَاوَاتِ وَالْأَرْضِ وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ وَالْفُلْكِ الَّتِي تَجْرِي فِي الْبَحْرِ بِمَا يَنْفَعُ النَّاسَ وَمَا أَنْزَلَ اللَّهُ مِنَ السَّمَاءِ مِنْ مَاءٍ فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا وَبَثَّ فِيهَا مِنْ كُلِّ دَابَّةٍ وَتَصْرِيفِ الرِّيَاحِ وَالسَّحَابِ الْمُسَخَّرِ بَيْنَ السَّمَاءِ وَالْأَرْضِ لَآيَاتٍ لِقَوْمٍ يَعْقِلُونَ
DragHold to move · × to hide
ពិតប្រាដកណាស់ ការបង្កើតមេឃជាច្រើនជាន់ និង ផែនដី និងការផ្លាស់ប្ដូរវេនរវាងយប់និងថ្ងៃ និងនាវាដែលធ្វើដំណើរ លើផ្ទៃសមុទ្រដែលផ្ដល់ផលប្រយោជន៍ដល់មនុស្សលោក។ ហើយ ទឹកភ្លៀងដែលអល់ឡោះបានបញ្ចុះពីលើមេឃ ហើយតាមរយៈទឹក ភ្លៀងនេះទ្រង់បានធ្វើឱ្យដីរស់ឡើងវិញ(មានជីជាតិ)បន្ទាប់ពីការ ស្លាប់(គ្មានជីជាតិ)របស់វា។ ហើយទ្រង់បានពង្រាយនៅលើផ្ទៃដី នេះនូវសត្វគ្រប់ប្រភេទ។ ហើយការផ្លាស់ប្ដូរទិសរបស់ខ្យល់ និង ពពកដែលធ្វើចលនារវាងមេឃនិងផែនដី គឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលស្វែងយល់។