ហើយក្នុងចំណោមមនុស្សលោក គឺមានអ្នកដែលយកអ្វីផ្សេងពីអល់ឡោះធ្វើជាព្រះជាម្ចាស់ ដោយពួកគេស្រឡាញ់ពួកវាប្រៀបដូចជាស្រឡាញ់អល់ឡោះដែរ។ ចំណែកឯបណ្តាអ្នកមានជំនឿវិញ ពួកគេស្រឡាញ់អល់ឡោះខ្លាំងបំផុត(លើសអ្វីៗទាំងអស់)។ ហើយប្រសិនបើពួកបំពានបានដឹង(ពីស្ថានភាពរបស់ពួកគេ) ខណៈដែលពួកគេបានឃើញទណ្ឌកម្ម(ផ្ទាល់នឹងភ្នែកនៅថ្ងៃបរលោក)នោះ (ពួកគេនឹងដឹងថា) ភាពខ្លាំងក្លាទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាបំផុត។
Al-Baqarah 2:165
Compare 2 Khmer translations
وَمِنَ النَّاسِ مَنْ يَتَّخِذُ مِنْ دُونِ اللَّهِ أَنْدَادًا يُحِبُّونَهُمْ كَحُبِّ اللَّهِ ۖ وَالَّذِينَ آمَنُوا أَشَدُّ حُبًّا لِلَّهِ ۗ وَلَوْ يَرَى الَّذِينَ ظَلَمُوا إِذْ يَرَوْنَ الْعَذَابَ أَنَّ الْقُوَّةَ لِلَّهِ جَمِيعًا وَأَنَّ اللَّهَ شَدِيدُ الْعَذَابِ
DragHold to move · × to hide
ហើយមានមនុស្សមួយចំនួនគេយកព្រះនានាធ្វើជាម្ចាស់ ក្រៅពីអល់ឡោះ ដែលពួកគេស្រឡាញ់ពេញចិត្ដពួកព្រះទាំងនោះ ដូចជាការស្រឡាញ់អល់ឡោះដែរ។ រីឯបណ្ដាអ្នកដែលមានជំនឿ វិញ គឺពួកគេស្រឡាញ់អល់ឡោះលើសពីអ្វីៗទាំងអស់។ ហើយ ប្រសិនបើពួកដែលបានបំពានដឹងនៅពេលដែលពួកគេឃើញទារុណ-កម្ម(នៅថ្ងៃបរលោក ពួកគេនឹងនិយាយថា) ពិតប្រាកដណាស់ អំណាចទាំងអស់ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ហើយ ពិតប្រាកដណាស់ អល់ឡោះជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។